ជាង ១០ ឆ្នាំហើយដែលអ្នកនាង ខាត់ សុឃីម និងស្វាមីបានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ហើយគិតមកទល់ពេលបច្ចុប្បន្ននេះ ស្វាមីតារាស្រីពហុជំនាញរូបនេះតែងបំពេញតួនាទីជាស្វាមី និងឪពុកដ៏ល្អនៅក្នុងគ្រួសាររហូតធ្វើឱ្យអ្នកជាភរិយារំភើបចិត្តពោលសរសើររូបលោកមិនដាច់ពីមាត់។

កាលពីពេលថ្មីៗកន្លងទៅនេះកូនស្រីច្បងត្រកូល ខាត់ រូបនេះ បានបង្ហាះរូបស្វាមី និងកូនប្រុសបណ្ដូលចិត្ត ដោយបានពោលយ៉ាងដូច្នេះថា៖ «ហ៊ាននិយាយថាកូនប្រុសខ្ញុំជាក្មេងម្នាក់ក្រអឺត(ខ្មឺត) តែសំណាងបានឪពុកល្អ ចេះប្រៀនប្រដៅកូនឱ្យក្លាយជាក្មេងល្អ ចេះគោរពចាស់ទុំ និងស្ដាប់បង្គាប់»។
តាមរយៈសំណេរខាងលើរបស់តារាស្រីរូបនេះបានបង្ហាញនូវទំហំចិត្ត និងក្ដីស្រលាញ់ដ៏ធំធេងរបស់លោក អ៊ិន ផាណូ ដែលតែងផ្ដល់ក្ដីស្រលាញ់ និងមើលថែគ្រួសារបានយ៉ាងល្អ។ ដោយឡែកលោក អ៊ិន ផាណូ ក៏ធ្លាប់បានបង្ហោះរូបជាមួយកូនប្រុសដោយភ្ជាប់ជាមួយសារទូន្មានល្អៗ ធ្វើឱ្យអ្នកដែលបានឃើញលួចច្រណែនក្ដីស្រលាញ់ដ៏សែនកក់ក្ដៅរវាងលោក និងកូនប្រុសផងដែរ។ ទោះមិនមែនជាឪពុកបង្កើតសម្រាប់ SKYZ ប៉ុន្តែស្វាមី ខាត់ សុឃីម បានបំពេញតួនាទីយ៉ាងល្អក្នុងនាមជាឪពុកម្នាក់ដែលស្រលាញ់ និងមើលថែកូនប្រុសបានយ៉ាងកក់ក្ដៅមិនខុសពីឪពុកបង្កើតនោះទេ។



គួរឱ្យដឹងដែរថា ក្រុមគ្រួសារតារាស្រីខាងលើត្រូវបានចាត់ទុកជាគ្រួសារអ្នកសិល្បៈមួយពោរពេញដោយសុភមង្គល មិនថាអ្នកនាង ខាត់ សុឃីម ឬស្វាមី នោះទេ អ្នកទាំងពីរតែងបង្ហាញក្ដីស្រលាញ់ក្នុងក្រុមគ្រួសារដែលមើលទៅកក់ក្ដៅ និងអាចយកជាគំរូក្នុងការដឹកនាំគ្រួសារបានថែមទៀតផង៕






















Account
Security
Favourite Content