Khaby Lame ពី​កម្មករ​រោងចក្រ​ក្លាយ​ជា​ទូត​សុឆន្ទៈ​ FIFA World Cup 2022 ដោយ​សារ​ Tik Tok

បើ​ឮ​ត្រឹម​ឈ្មោះ ​មនុស្ស​ភាគ​ច្រើន​ប្រហែល​មិន​ស្គាល់​ថា​ Khaby Lame ជា​នរណា​នោះ​ទេ តែ​បើ​បាន​ឃើញ​មុខ​កម្រ​ណាស់​ដែល​ថា​មាន​មនុស្ស​មិន​ស្គាល់​ Khaby Lame។ ជា​បុរស​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ Tik Tok ដោយ​សារ​តែ​វីដេអូ​បែប​ កាយវិការ​និង​ទឹក​មុខ​កំប្លែង​ស្ងួត​។

បច្ចុប្បន្ន​នេះ Khaby Lame ជា​តារា​ Tik Tok ដែល​មាន​អ្នក​តាមដាន​ច្រើន​បំផុត​ក្នុង​លោក​រហូត​ដល់​ជាង​ ១៥០លាន​នាក់​។ Khaby Lame អាយុ​ ២២​ឆ្នាំ​ជា​​អន្តោប្រវេសន៍​ពី​សេណេហ្គាល់​ទៅ​ក្នុង​ប្រទេស​អ៊ីតាលី ធ្វើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ និង​កម្មករ​រោង​ចក្រ​នៅ​ទី​នោះ​។ តែ​គ្រា​ដែល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ចូល​មក​ដល់​​ធ្វើ​ឲ្យ​យុវជន​សេណេហ្គាល់​រូប​នេះ​បាត់បង់​ការងារ​ចំណូល​ទាប​របស់​ខ្លួន​ទៅ​ទៀត​ ទើប​ធ្វើ​ឲ្យ​​ Khaby Lame មាន​ឱកាស​បាន​ចាប់​ផ្ដើម​បង្កើត​វីដេអូ​បង្ហោះ​តាម​ Tik Tok ក្នុង​គ្រា​បិទ​ខ្ទប់​នេះ។

នាម​ជា​បុរស​ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​លើ​ Tik Tok ជា​ដៃគូ​សហការ​ក្រុម​ហ៊ុន​មួយ​ចំនួន​ និង​ក្លឹប​បាល់​ទាត់​ PSG ផង​នោះ Khaby Lame ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes ប៉ាន់ស្មាន​ថា​មាន​ចំណូល​ខ្ទង់ ១០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​នេះ។ ហើយ​ថ្មីៗ​នេះ​ Khaby Lame ​ត្រូវ​បាន​តែង​តាំង​ជា​ទូត​សុច្ឆន្ទៈ FIFA World Cup Qatar 2022 នៅ​ប្រទេសកាតា ដែល​ប្រកាស​តែង​តាំង​ដោយ​ធនាគារ​ជាតិ​កាតា ​(QNB) ជា​ធនាគារ​ដ៏​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

Khaby ដែល​ជា​អ្នក​គាំទ្រ​បាល់ទាត់​មួយ​រូប​ និង​ជា​អ្នក​បង្កើត​មាតិកា​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ផង​នោះ ត្រូវ​បាន​ធនាគារ QNB សម្រេច​ជ្រើសរើស​​ជា​ទូត​សុច្ឆន្ទៈ​ឱ្យ​ធនាគារ​ខ្លួន សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ តែ​ម្ដង។ បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី Heba Ali Al-Tamimi ដែល​ជា​នាយកនីតិប្រតិបត្តិ​ទូទៅ​នៃ​ក្រុមហ៊ុន​​ QNB លើក​ឡើង​ថា​ ការ​ជ្រើស​រើស Khaby Lame ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក គឺ​សក្ដិសម​បំផុត ខណៈ​សាមីខ្លួន​ផ្ទាល់​ក៏​បាន​បង្ហាញ​ភាព​រីករាយ​ខ្លាំង ហើយ​ក៏​បាន​អះអាង​ថា​នេះ​ជា​ក្តី​ស្រមៃធំ​របស់​គេ​ជា​យូរ​មក​ហើយ​ទៀត​ផង។

គួរ​បញ្ជាក់​ដែរ​ថា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដ៏​ធំ​បំផុត​ ៤​ឆ្នាំ​ម្ដង​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ថ្ងៃទី២០ ខែ​វិច្ឆិកា ដល់ថ្ងៃទី១៨ ខែ​ធ្នូ នៅ​ក្នុង​ប្រទេស​កាតាឆាប់ៗខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ