តារាប្រុសហុងកុងល្បីលោក Kevin Cheng បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលក្រោយប្រទះឃើញលោកនៅមន្ទីរពេទ្យម្នាក់ឯង ខណៈស្ថានភាពហាក់មិនសូវល្អ និងមានទឹកមុខស្លេកស្លាំង។
ថ្មីៗ នេះ តារាប្រុស Kevin Cheng បានចូលរួមថតកម្មវិធីមួយមានឈ្មោះថា “Call Me By Fire 3” នៅប្រទេសចិន។ ប៉ុន្ដែក្នុងកំឡុងពេលនោះ លោកក៏ត្រូវបានគេប្រទះឃើញទៅមន្ទីរពេទ្យពិនិត្យម្នាក់ឯង ស្របពេលជាមួយគ្នាដែរ ទឹកមុខលោកហាក់មានសភាពស្លេក មិនសូវមានកម្លាំងកំហែងក្នុងខ្លួន។ មិនតែប៉ុណ្ណោះ ទឹកមុខរបស់លោកក៏មើលទៅក្រៀមក្រំ និងស្ងៀមស្ងាត់។


មែនទែនទៅ មិនទាន់មានដំណឹងច្បាស់លាស់ណាបញ្ជាក់ថាលោកមានបញ្ហាអ្វីឡើយ ទើបដល់ថ្នាក់ទៅមន្ទីរពេទ្យម្នាក់ឯងពិនិត្យបែបនេះ។ ស្របពេលដែល មតិមួយចំនួនជឿថា ប្រហែលជាលោកប្លែកកន្លែង ឬចាញ់អាកាសធាតុព្រោះនៅឆ្ងាយផ្ទះជាដើមទើបបានជាឈឺ និងត្រូវមកមន្ទីរពេទ្យដូច្នេះ។ មនុស្សជាច្រើនក៏បានបញ្ចេញមតិជូនពរលោកឱ្យឆាប់ជាសះស្បើយ និងមើលថែសុខភាពរបស់ខ្លួនឱ្យបានល្អ។



គួរបញ្ជាក់ថា តារាប្រុស Kevin Cheng បច្ចុប្បន្នមានអាយុ ៥៣ ឆ្នាំហើយ លោកបានរៀបការជាមួយ តារាស្រី Grace Chan ក្នុងឆ្នាំ ២០១៨ ដោយអ្នកទាំងពីរមានអាយុខុសគ្នា ២២ ឆ្នាំ។ បន្ទាប់ពីរៀបការរួច អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុស ៣ នាក់។ មួយរយៈចុងក្រោយ តារាប្រុស Kevin Cheng បានចាប់ផ្តើមកាត់បន្ថយការងារសិល្បៈរបស់ខ្លួនដោយចំណាយពេលច្រើនជាមួយភរិយា និងកូនប្រុស។ អ្នកទាំងពីរក៏ឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជុំគ្នាលើបណ្ដាញសង្គមផងដែរ៕


























Account
Security
Favourite Content