សមាជិក KATSEYE ទម្លាយថា ខ្លួនធ្លាប់ទទួលបានសារគំរាមសម្លាប់ រាប់ពាន់ដង

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមចម្រៀងខេប៉ុបចម្រុះជាតិសាសន៍ KATSEYE បានចែករំលែកថា ពួកនាងទទួលបានការគំរាមសម្លាប់ និងការយីយានៅលើអ៊ឺនធឺណិតជាងញឹកញយ បង្កជាផលប៉ះពាល់ផ្លូវចិត្តដល់ពួកនាងផ្ទាល់ និងសមាជិកគ្រួសារ។

ជាក់ស្ដែង សមាជិកទាំង ៦រូបបានរៀបរាប់ថា ចាប់តាំងពីចូលប្រឡូកក្នុងវិស័យនេះបាន ១ឆ្នាំជាង ពោលគឺចាប់ពីខែមិថុនា ឆ្នាំ២០២៤ ពួកនាងទទួលបានការយាយី និងគំរាមសម្លាប់នៅលើអ៊ឺនធឺណិតរាប់ពាន់ដង ស្របពេលដែលបញ្ហានេះបានរាលដាលដល់សមាជិកគ្រួសារ​ បង្កឱ្យមានបញ្ហាផ្លូវចិត្តទាំងពួកនាង និងគ្រួសារ។

Lara បាននិយាយថា៖ “ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាវាគ្មានអ្វីទេ ប៉ុន្តែនៅពេលដែលមនុស្ស ១០០០ នាក់ផ្ញើសារមកគំរាមសម្លាប់ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។ ទោះបីជាគ្មានអ្វីកើតឡើងក្នុងជិវិតពិតក៏ពិតក៏ដោយ តែវាពិតជាពិបាកទទួលយកមែនទែន”។

សមាជិកដែលមានដើមកំណើតជាជនជាតិឥណ្ឌារូបនេះ ក៏បាននិយាយពីការរើសអើងជាតិសាសន៍ផងដែរថា ធ្លាប់មានគេរាយការណ៍ទៅកាន់ការិយាល័យអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) ដោយអះអាងថានាងបានរស់នៅ និងធ្វើការនៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។

ដើម្បីការពារសុខភាពផ្លូវចិត្ត Lara បានសម្រេចលុបគណនី X របស់នាងចោល ក្នុងគោលបំណងចៀសវាងកុំឱ្យមតិអវិជ្ជមានរបស់មហាជនមានឥទ្ធិពល និងអាចគ្រប់គ្រងជីវិតរបស់នាងបាន។

ដ្បិត ក្រុមទាំងមូលមិនបានលើកតួយ៉ាងជាក់លាក់ណាមួយពីការគំរាមនេះក៏ពិតមែន តែ BBC បានរាយការណ៍ថា សកម្មភាពអវិជ្ជមានរបស់ក្រុមអ្នកគាំទ្រ មិនមែនជារឿងចម្លែកនោះទេ។ ស្របគ្នានេះ មេក្រុម KATEYE គឺ​ Sophia ក៏បានទទួលស្គាល់ដែរថា៖ “យើងជ្រើសរើសធ្វើជាមនុស្សសាធារណៈ យើងយល់ថា វាប្រាកដជាមានរឿងមិនល្អខ្លះមកទន្ទឹមគ្នានឹងប្រជាប្រិយភាព។ យ៉ាងណា យើងក៏នៅតែមានសារជាតិជាមនុស្សដូចដើម”។

ក្នុងគ្រាតែមួយនោះ សមាជិកម្នាក់ទៀត គឺ Manon បានពោលបន្តថា នាងតែងតែមានអារម្មណ៍ថាភិតភ័យចំពោះការគំរាមកំហែងនេះ។

ដ្បិតមានបញ្ហាក៏ពិតមែន តែក្នុងឆ្នាំនេះ​ KATEYE កំពុងតែទទួលបានភាពជោគជ័យក្នុងអាជីព។ ជាក់ស្ដែង អាល់ប៊ុមទី ២របស់ពួកគេ គឺ Beautiful Chaos ទទួលបានប្រជាប្រិយភាពលេខ ២នៅលើតារាងអាល់ប៊ុមពេញនិយមក្នុងសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះ កាលពីខែមុន នារីទាំង ៦ ក៏ទើបតែឈ្នះបានពានរង្វាន់ Push Performance of the Year ពីកម្មវិធី MTV Video Music Award ខណៈដែលថ្ងៃទី៨ ខែវិច្ឆិកានេះ ពួកនាងទើបតែទទួលបានឱកាសឈរឈ្មោះដណ្ដើមពានរង្វាន់សិល្បករថ្មីឆ្នើម ពីកម្មវិធី Grammy Awards៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *