ប្រជុំជើងខ្លាំង! Disney+ ប្រកាសរឿងភាគខ្នាតធំកូរ៉េ ៥ ចំណងជើងត្រៀមចេញផ្សាយឆ្នាំ ២០២៦

នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បណ្ដាញ Streaming Disney+ បាន​ប្រកាសពីគម្រោងចេញផ្សាយរឿងភាគកូរ៉េធំៗជាច្រើនសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ដែលសុទ្ធសឹងតែមានការចូលរួមសម្ដែងពីតារាជួរមុខ។

១. រឿងភាគ “Perfect Crown” សម្តែងដោយ IU និង Byun Woo Seok ត្រូវបានបញ្ជាក់ចេញផ្សាយទូទាំងពិភពលោកនៅលើ Disney+ នៅខែមេសា ឆ្នាំ ២០២៦។

រឿងភាគនេះនិយាយពីរឿងរ៉ាវកើតឡើងក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញប្រឌិតនៅក្នុងប្រទេសកូរ៉េ ដោយផ្ដោតលើស្នេហារបស់ Song Hee-joo ជាអ្នកស្នងមរតកដែលមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគ្រាន់តែជាសាមញ្ញជន និង Lee Ahn ជាព្រះអង្គម្ចាស់ដែលគ្មានអ្វីសោះ ទោះបីជាមានងារជាបុត្ររបស់ស្តេចក៏ដោយ។

២. រឿងភាគ “Goldland” សម្តែងដោយ Park Bo Young, Kim Sung Chul និង Lee Hyun Wook គ្រោងនឹងចាក់ផ្សាយនៅឆមាសទី១ឆ្នាំ ២០២៦។ រឿងនេះនិយាយពី Hee-joo ជានារីវ័យក្មេងម្នាក់ដែលរើសបានដុំមាសគេចពន្ធរបស់ក្រុមទុច្ចរិតដោយចៃដន្យ ស្របពេលក្រុមពាណិជ្ជករ និងយោធាលោភលន់កំពុងប្រកួតប្រជែងគ្នាដណ្ដើមយកដុំមាសនោះ។

ក្នុងរឿងនេះ តារាស្រី Park Bo Young ដើរតួជា Kim Hee-joo ជាមន្ត្រីសន្តិសុខអាកាសយានដ្ឋានអន្តរជាតិ ដែលបានជាប់ពាក់ព័ន្ធនឹងករណីរត់ពន្ធដុំមាសខុសច្បាប់ ហើយព្យាយាមការពារមាសទាំងនោះ ខណៈ Kim Sung Chul ដើរតួជា Jang-wook ជាសមាជិកស្ថាប័នចងការប្រាក់ឈ្មោះ Yuqi ដែលព្យាយាមចូលទៅជួយយកអាសា Hee-joo ដោយដឹងថានាងមានវត្ថុខុសច្បាប់ដែលគេកំពុងស្វែងរក។

៣. រឿងភាគ “The Remarried Empress” ត្រូវបានបញ្ជាក់ចេញផ្សាយនៅឆមាសទីពីរនៃឆ្នាំ ២០២៦ជារឿងភាគមនោសញ្ចេតនាបែប Fantasy ដកស្រង់ពីប្រលោមលោក Webtoon ដ៏ពេញនិយម និយាយពីរឿងរ៉ាវរបស់អធិរាជនីឥតខ្ចោះមួយអង្គនៃចក្រភពខាងកើត ដែលបានចែកផ្លូវជាមួយអធិរាជ បន្ទាប់ពីរកឃើញចេតនារបស់ទ្រង់ក្នុងការតែងតាំងអ្នកម្នាងម្នាក់ជាអធិរាជនី។ តួសម្ដែងក្នុងរឿងនេះរួមមាន៖ Shin Min Ah ដើរតួជា Navier អធិរាជនីនៃចក្រភពខាងកើត, Lee Jong Suk ដើរតួជា Heinry ព្រះអង្គម្ចាស់នៃចក្រភពខាងលិច, Ju JiHoon ដើរតួជា Soviesu អធិរាជដ៏មានអំណាចបំផុតនៃចក្រភពខាងកើត និង Lee Se Young ដើរតួជា Rasta អតីតទាសករដែលប្តេជ្ញាចិត្តក្លាយជាអធិរាជនី។

៤. រឿងភាគ “Portraits of Delusion” សម្តែងដោយ Kim Seon-ho និង Bae Suzy ត្រូវបានបញ្ជាក់ថានឹងចាក់ផ្សាយនៅឆមាសទីពីរនៃឆ្នាំ ២០២៦។

រឿងភាគដែលចំណាយថវិកាផលិតជាង ៤៥ ពាន់លានវ៉ុនមួយនេះ ត្រូវបានកែសម្រួលចេញពីប្រលោមលោក Webtoon “The Mystery of Madame Song” រៀបរាប់ពីរឿងរ៉ាវអាថ៌កំបាំងរបស់ Yoon Yi-ho ដែលជាវិចិត្រករវ័យក្មេងម្នាក់ ដែលត្រូវបានបញ្ជាឱ្យគូររូបរបស់ Song Jung-hwa ជាបិសាចជញ្ជក់ឈាមដ៏ទាក់ទាញ។

៥. រឿងភាគបែបបាញ់ប្រហារ “A Shop for Killers 2″ ត្រូវបានបញ្ជាក់ចេញផ្សាយនៅឆមាសទីពីរនៃឆ្នាំ ២០២៦ នៅលើ Disney+ ដែលនឹងបន្តនិយាយរឿងរ៉ាវនារីម្នាក់ដែលទទួលកេរមរតកជាឃ្លាំងអាវុធពីពូរបស់នាង ហើយក៏ក្លាយជាគោលដៅសម្រាប់ឃាតករ។ រដូវកាលថ្មីនេះនឹងមកជាមួយឈុតឆាក Action កាន់តែច្រើន ដោយមានការវិលត្រលប់ពីតារាល្បីៗក្នុងវគ្គមុនដូចជា Lee Dong Wook, Kim Hye Jun, Jo Han Seon, Geum Hae Na, Lee Tae Young, Kim Min រួមជាមួយសមាជិកថ្មី Hyun Ri, Masaki Okada និង Jung Yun Ha ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *