Kate Cat បញ្ជាក់មូលហេតុទិញសិទ្ធិកម្មវិធី Miss Planet Cambodia 2024

ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកស្នេហាវិស័យបវរកញ្ញា ក្រោយពី ខាត់ ស្រីច័ន្ទ ហៅ Kate Cat ត្រូវប្រកាសជាអ្នកគ្រប់គ្រងថ្មី នៃស្ថាប័ន Miss Planet Cambodia 2024 ជាមួយ​ស្រ្តីឆ្នើមក្នុងវិស័យគ្រឿងអលង្ការ អ្នកនាង លឹម សុធាលីកា ជា CEO ហាងរចនាគ្រឿងអលង្ការ ជាងហេងវណ្ណអាន។

ជាការស្វាគមន៍ដំណើរឆ្ពោះទៅការរៀបចំកម្មវិធីថ្នាក់ជាតតិនាពេលឆាប់ៗខាងមុខ Kate Cat បានរៀបចំពិធីសន្និសីទកាសែតបើកប្រកាសជាផ្លូវការពីការបើកទទួលពាក្យចូលរួមប្រកួតប្រជែង Miss Planet Cambodia 2024 កាលពីរសៀលថ្ងៃទី១០ ខែឧសភា កន្លងទៅ និងបានបើកឱ្យបណ្តា fan page ល្បីៗជាច្រើនសួរនាំអំពីការរៀបចំការប្រកួតថែមទៀតផង។ ក្នុងនោះ National Director ថ្មីទាំង២រូប ក៏បានបញ្ជាក់មូលហេតុច្បាស់ៗនៃការសម្រេចចិត្តទិញសិទ្ធិកម្មវិធី Miss Planet Cambodia 2024 ដើម្បីរៀបចំការប្រកួតនាពេលឆាប់ៗខាងមុខនេះ។ 

Kate Cat បានលើកឡើងថា មែនទែនទៅនាងបានសម្លឹងឃើញ និងមានបំណងទិញសិទ្ធិកម្មវិធីនេះតាំងពីឆ្នាំមុនមកម៉្លេះ តែដោយសារភាពយឺតយ៉ាវមួយចំនួនទើបខកខានមិនបានទិញកាលពីឆ្នាំមុន។ ឆ្នាំនេះ ហាក់អំណោយផលល្អសម្រាប់ការទិញសិទ្ធិកម្មវិធីនេះ ស្របពេលដែលនាងក៏មានក្រុមការងារល្អល្អះស័ក្តិសមសម្រាប់រៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីចម្រាញ់យកបេក្ខនារីដ៏ស័ក្ដិសមសម្រាប់តំណាងប្រទេសកម្ពុជាចូលរួមការប្រកួតអន្តរជាតិ។

កត្តាជំរុញខ្លាំងឱ្យនាងទិញសិទ្ធិកម្មវិធីនេះ គឺដោយសារកម្មវិធី Miss Planet Cambodia បង្កើតឡើងដោយកូនខ្មែរ ការប្រកួតអន្តរជាតិក៏ធ្វើឡើងនៅខ្មែរ។ ដែលសំខាន់ជាងនេះ គឺនាងចង់ធ្វើកម្មវិធីមួយដែលគ្រប់គ្នាមើលរំលងឱ្យក្លាយជាកម្មវិធីដ៏មានសក្តានុពល និងអាចដាក់បញ្ចូល​វប្បធម៌ អរិយធម៌ ដ៏សម្បូរបែបរបស់ខ្មែរ​ទៅបង្ហាញ​អន្តរជាតិបានឃើញ។

ទោះបីកន្លងមកមានមតិអវិជ្ជមានលើកឡើងអំពីការដាក់បញ្ជ្រាបវប្បធម៌អរិយធម៌ខ្មែរក៏ពិតមែន តែ Kate Cat មានគោលជំហរច្បាស់លាស់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន​ទាំងអស់នេះ ឱ្យគ្រប់គ្នាងាកមកធ្វើរឿងវិជ្ជមាន ហើយពួតគ្នាផ្សព្វផ្សាយពីភាពសម្បូរបែបរបស់កម្ពុជាបង្ហាញទៅឱ្យពិភពលោកបានឃើញ។

National Director ថ្មីនៃកម្មវិធី  Miss Planet Cambodia 2024 សម្រេចចិត្តជ្រើសរើសខេត្តគោលដៅ ៣ សម្រាប់រៀបចំការប្រកួត រួមមាន​​សៀមរាប ព្រះសីហនុ និងកំពង់ឆ្នាំង ដើម្បីឱ្យបេក្ខភាពទាំងអស់បានសិក្សាស្វែងយល់អំពីជីវចម្រុះ តំបន់ទេសចរណ៍ ធនធានធម្មជាតិ ម្ហូបអាហារ ការរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបរិស្ថានផ្សេងៗផង​ដែរ។ មិនតែប៉ុណ្ណោះ Kate Cat ក៏មានគម្រោងផ្តល់ការ training បន្ថែមដល់បេក្ខភាពទាំងអស់ឱ្យគ្រប់គ្នាស្គាល់ច្បាស់ពី platform កម្មវិធី  Miss Planet Cambodia 2024 និងអ្វីដែលកម្មវិធីចង់បាន។

សម្រាប់សុភាពនារីដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យប្រកួតកម្មវិធី Miss Planet Cambodia 2024 ពុំចាប់បាច់មានអ្វីច្រើនឡើយ សំខាន់បំផុត គឺការតាំងចិត្ត ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែង រីឯស្តង់ដារសម្រស់ផ្សេងៗលោកអ្នកអាចចូលទៅមើលលើទំព័រហ្វេសប៊ុកផ្លូវការ Miss Planet Cambodia។ ND Miss Planet Cambodia ពុំទាន់អាចបញ្ជាក់ពីអត្ថប្រយោជន៍ដែលម្ចាស់ជយលាភីនឹងទទួលបានក្រោយចប់ការប្រកួត ព្រោះពេលនេះកំពុងស្ថិតក្នុងការពិចារណានៅឡើយ តែនាងហ៊ាននិយាយថា នាងនឹងធ្វើឱ្យទស្សនិកជនធុញទ្រាំមុខរបស់ជយលាភី Miss Planet Cambodia 2024 តែម្តង ដោយសារ activity​ ច្រើនខ្លាំងណាស់។

សម្រាប់ព័ត៌មានបន្ថែមពីការប្រកួត និងការទិញពាក្យលោកអ្នកអាចចូលទៅតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Miss Planet Cambodia ដែលមាន slogan ថា «PLANET CULTURE»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ក្រោយ​បង្ហាញ​វត្តមាន​ជាច្រើន​ថ្ងៃ នៅ​មហោស្រព​កាន លើក​ទី ៧៩ លោកស្រី អ៊ុង ពីយ៉ាណេ ដែល​ជា​ស្ត្រី​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ ទស្សនាវដ្ដី Vanity Fair របស់​អាមេរិក នា​ថ្ងៃ​បិទ​កម្មវិធី កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការ

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី