ចិត្ត កញ្ចនា នៅតែលាក់គម្រោងថ្មីៗក្នុងឆ្នាំ ២០២២

គិត​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​មក គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង Original Song ចិត្ត កញ្ចនា នៅ​មិន​ទាន់​បញ្ចេញ​ស្នាដៃ​ចម្រៀង​នាង​ច្រើន​ពេញ​ដៃ​ដូច​ពី​មុន​នោះ​ទេ តែ​ក៏​មិនមែន​មាន​ន័យ​ថា នាង​មិន​ខ្វល់​ពី​អាជីព​ចម្រៀង​ដែរ ផ្ទុយ​ទៅ​វិញ​នាង​បាន​កំពុង​សំងំ​ធ្វើ​អាល់ប៊ុម​ចម្រៀង​ថ្មី​ប្លែក ដើម្បី​ពញ្ញាក់​អារម្មណ៍​ហ្វេន​ៗ ដោយ​រំពឹង​ថា ស្នាដៃ​ចម្រៀង​ថ្មី​ៗ​ដែល​ត្រៀម​ចេញ​នឹង​ធ្វើ​ឱ្យ​នាង​ស្រូប​ទាញ​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ប្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​សិល្បៈ​ក្នុង​ស្រុក​ដឹង​កាល​ពី​ពេល​ថ្មី​ៗ ម្ចាស់​បទ «ជ្រុល​អារម្មណ៍» ឱ្យ​ដឹង​ថា នាង​នឹក​រលឹក​ឆាក​តន្ត្រី និង​នឹក​ហ្វេន​ៗ​នាង​ជា​ខ្លាំង។ ពេល​នេះ​កញ្ញា​ចាប់ផ្ដើម​លេច​មុខ​ក្នុង​កម្មវិធី​សិល្បៈ​វិញ​ខ្លះ​ៗ​ហើយ។ ថ្វី​ដ្បិត​តែ​មិន​ទាន់​មាន​ស្នាដៃ​ថ្មី​បង្ហាញ​អ្នក​គាំទ្រ​ក៏​ពិតមែន ប៉ុន្តែ កញ្ចនា នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​មិន​ថមថយ​នោះ​ឡើយ។

ជួប​ជាមួយ​តារា​ចម្រៀង ចិត្ត កញ្ចនា នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ នាង​បាន​បង្ហើប​ប្រាប់​ថា នាង​មាន​អ្វី​ថ្មី​ប្លែក​ៗ​ជាច្រើន​ត្រៀម​នឹង​បង្ហាញ​អ្នក​គាំទ្រ​ឆ្នាំ ២០២២ នេះ ក្នុង​នោះ​នាង​បាន​ផលិត​បទ​ចម្រៀង​ចំនួន ១០ បទ ដែល​ត្រៀម​សម្រាប់​ចេញ​ពេញ​មួយ​ឆ្នាំ​តែ​ម្តង ដោយ​បទ​នីមួយ​ៗ​ត្រៀម​នឹង​ចេញ​តាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក។

យ៉ាងណាមិញ​តារា​ស្រី​ល្បី​ឈ្មោះ​នេះ នៅតែ​មិន​ទាន់​លម្អិត​ឱ្យ​ដឹង​ពី​បទ​ចម្រៀង​នីមួយៗ គ្រាន់តែ​បង្ហាញ​ក្ដី​រំពឹង​ថា ស្នាដៃ​ថ្មី​ទាំងនោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ហ្វេន​ៗ​របស់​នាង​មិន​ខុស​ពី​អ្វី​ដែល​នាង​ធ្លាប់​បាន​ធ្វើ​កាលពី​ឆ្នាំ​មុន​ៗ។ កញ្ចនា ថា៖ «សម្រាប់​ការងារ​សិល្បៈខ្ញុំ​មាន​គម្រោង​ច្រើនប៉ុន្តែ​អត់​ទាន់​ចង់​បង្ហើប​ទេ​ចាំ Surprise ហ្វេនវា​អត់​មាន​អ្វី​ចាក​ឆ្ងាយ​ពី​តន្ត្រី​របស់​ខ្ញុំ​ទេអាច​និយាយ​បាន​ថា វា​ប្លែក​លើស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​មក។ការ​ដាក់​ចិត្ត​ដាក់​អារម្មណ៍​ជា​អ្វី​ដែល​យើង​ធ្វើតែ​មួយ​នេះ គឺ​វា​ក្នុង​ទំហំ​រៀង​ធំវា​ធំ​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ»

គួរ​រំលឹក​ផង​ដែរ​ថា កញ្ញា ចិត្ត កញ្ចនា កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ទើប​តែ​ទម្លាក់ Teaser បទ​ចម្រៀង​ថ្មី​មួយ​បទ​ចំណងជើង​ថា «Doraemon ស្នេហ៍» ដោយ​បទ​នេះ​និយាយ​ពី​រឿង​ស្នេហា​ផ្អែមល្ហែម​របស់​គូស្នេហ៍​មួយ​គូ ចំណែក​អត្ថន័យ​នៃ​បទ​ចម្រៀង​វិញ គឺ​ពិតជា​ពីរោះ​រណ្ដំ​ចិត្ត​អ្នក​ស្ដាប់ ហើយ​ចាក់​ដោត​ចំ​បេះដូង​អ្នក​កំពុង​មាន​ស្នេហា​តែម្ដង បើ​អ្នក​មិនទាន់​មាន​ស្នេហា​បាន​ស្ដាប់​ប្រាកដ​ជា​ពុះកញ្ជ្រោល​ចង់​មាន​ស្នេហា​ដូច​គេ​ឯង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)