ចិត្ត កញ្ចនា នៅតែលាក់គម្រោងថ្មីៗក្នុងឆ្នាំ ២០២២

គិត​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​មក គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង Original Song ចិត្ត កញ្ចនា នៅ​មិន​ទាន់​បញ្ចេញ​ស្នាដៃ​ចម្រៀង​នាង​ច្រើន​ពេញ​ដៃ​ដូច​ពី​មុន​នោះ​ទេ តែ​ក៏​មិនមែន​មាន​ន័យ​ថា នាង​មិន​ខ្វល់​ពី​អាជីព​ចម្រៀង​ដែរ ផ្ទុយ​ទៅ​វិញ​នាង​បាន​កំពុង​សំងំ​ធ្វើ​អាល់ប៊ុម​ចម្រៀង​ថ្មី​ប្លែក ដើម្បី​ពញ្ញាក់​អារម្មណ៍​ហ្វេន​ៗ ដោយ​រំពឹង​ថា ស្នាដៃ​ចម្រៀង​ថ្មី​ៗ​ដែល​ត្រៀម​ចេញ​នឹង​ធ្វើ​ឱ្យ​នាង​ស្រូប​ទាញ​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ប្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​សិល្បៈ​ក្នុង​ស្រុក​ដឹង​កាល​ពី​ពេល​ថ្មី​ៗ ម្ចាស់​បទ «ជ្រុល​អារម្មណ៍» ឱ្យ​ដឹង​ថា នាង​នឹក​រលឹក​ឆាក​តន្ត្រី និង​នឹក​ហ្វេន​ៗ​នាង​ជា​ខ្លាំង។ ពេល​នេះ​កញ្ញា​ចាប់ផ្ដើម​លេច​មុខ​ក្នុង​កម្មវិធី​សិល្បៈ​វិញ​ខ្លះ​ៗ​ហើយ។ ថ្វី​ដ្បិត​តែ​មិន​ទាន់​មាន​ស្នាដៃ​ថ្មី​បង្ហាញ​អ្នក​គាំទ្រ​ក៏​ពិតមែន ប៉ុន្តែ កញ្ចនា នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​មិន​ថមថយ​នោះ​ឡើយ។

ជួប​ជាមួយ​តារា​ចម្រៀង ចិត្ត កញ្ចនា នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ នាង​បាន​បង្ហើប​ប្រាប់​ថា នាង​មាន​អ្វី​ថ្មី​ប្លែក​ៗ​ជាច្រើន​ត្រៀម​នឹង​បង្ហាញ​អ្នក​គាំទ្រ​ឆ្នាំ ២០២២ នេះ ក្នុង​នោះ​នាង​បាន​ផលិត​បទ​ចម្រៀង​ចំនួន ១០ បទ ដែល​ត្រៀម​សម្រាប់​ចេញ​ពេញ​មួយ​ឆ្នាំ​តែ​ម្តង ដោយ​បទ​នីមួយ​ៗ​ត្រៀម​នឹង​ចេញ​តាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក។

យ៉ាងណាមិញ​តារា​ស្រី​ល្បី​ឈ្មោះ​នេះ នៅតែ​មិន​ទាន់​លម្អិត​ឱ្យ​ដឹង​ពី​បទ​ចម្រៀង​នីមួយៗ គ្រាន់តែ​បង្ហាញ​ក្ដី​រំពឹង​ថា ស្នាដៃ​ថ្មី​ទាំងនោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ហ្វេន​ៗ​របស់​នាង​មិន​ខុស​ពី​អ្វី​ដែល​នាង​ធ្លាប់​បាន​ធ្វើ​កាលពី​ឆ្នាំ​មុន​ៗ។ កញ្ចនា ថា៖ «សម្រាប់​ការងារ​សិល្បៈខ្ញុំ​មាន​គម្រោង​ច្រើនប៉ុន្តែ​អត់​ទាន់​ចង់​បង្ហើប​ទេ​ចាំ Surprise ហ្វេន… វា​អត់​មាន​អ្វី​ចាក​ឆ្ងាយ​ពី​តន្ត្រី​របស់​ខ្ញុំ​ទេអាច​និយាយ​បាន​ថា វា​ប្លែក​លើស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​មក។ការ​ដាក់​ចិត្ត​ដាក់​អារម្មណ៍​ជា​អ្វី​ដែល​យើង​ធ្វើតែ​មួយ​នេះ គឺ​វា​ក្នុង​ទំហំ​រៀង​ធំវា​ធំ​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ»។

គួរ​រំលឹក​ផង​ដែរ​ថា កញ្ញា ចិត្ត កញ្ចនា កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ទើប​តែ​ទម្លាក់ Teaser បទ​ចម្រៀង​ថ្មី​មួយ​បទ​ចំណងជើង​ថា «Doraemon ស្នេហ៍» ដោយ​បទ​នេះ​និយាយ​ពី​រឿង​ស្នេហា​ផ្អែមល្ហែម​របស់​គូស្នេហ៍​មួយ​គូ ចំណែក​អត្ថន័យ​នៃ​បទ​ចម្រៀង​វិញ គឺ​ពិតជា​ពីរោះ​រណ្ដំ​ចិត្ត​អ្នក​ស្ដាប់ ហើយ​ចាក់​ដោត​ចំ​បេះដូង​អ្នក​កំពុង​មាន​ស្នេហា​តែម្ដង បើ​អ្នក​មិនទាន់​មាន​ស្នេហា​បាន​ស្ដាប់​ប្រាកដ​ជា​ពុះកញ្ជ្រោល​ចង់​មាន​ស្នេហា​ដូច​គេ​ឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម