នៅយប់ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៤ សារព័ត៌មានកូរ៉េបានទម្លាយថា សមាជិកក្រុមចម្រៀង Twice គឺ Chaeyoung កំពុងមានទំនាក់ទំនងស្នេហាជាមួយ Zion.T។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ដោយសារគម្លាតអាយុរបស់អ្នកទាំងពីរ។

រហូតដល់ព្រឹកថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ នេះផលិតកម្ម JYP ដែលជាទ្រនំរបស់តារាស្រី Chaeyoung ក៏បានបញ្ជាក់ពីថា ទំនាក់ទំនងស្នេហានេះគឺជាការពិត។ បច្ចុប្បន្នតារាស្រី Chaeyoung កំពុងមើលចិត្ដថ្លើមគ្នាជាមួយតារាប្រុស Zion.T។ អ្នកទាំងពីរមានអារម្មណ៍ល្អចំពោះគ្នា។ ក្រឡេកមកមើល The Black Label ជាទ្រនំរបស់តារាប្រុស Zion.T ក៏បានចេញមកបញ្ជាក់ពីទំនាក់របស់អ្នកទាំងពីរស្រដៀងនឹងផលិតកម្ម JYP ដែរ។
បើតាមប្រភពផ្ទៃក្នុង តារាប្រុសស្រីទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៦ ខែ មកហើយ ដោយស្គាល់គ្នាតាមរយៈមិត្ដភ័ក្ដិ។ អ្នកទាំងពីរតែងចំណាយពេលជាមួយគ្នានៅតំបន់ Gangbuk-gu។



តារាប្រុស Zion.T កើតក្នុងឆ្នាំ ១៩៨៩ ខណៈតារាស្រី Chaeyoung កើតក្នុងឆ្នាំ ១៩៩៩ អ្នកទាំងពីរមានអាយុខុសគ្នារហូតដល់ ១០ ឆ្នាំ ជាហេតុធ្វើឲ្យមនុស្សជាច្រើនបារម្ភពីគម្លាតអាយុរបស់អ្នកទាំងពីរ។ ស្របពេលអ្នកគាំទ្រមួយចំនួនក៏គាំទ្រលើកទឹកចិត្ដចំពោះគូស្នេហ៍ថ្មីមួយនេះផងដែរ៕


























Account
Security
Favourite Content