ឃើញតែងខ្លួនស្ទាវៗតែ Justin Bieber មើលថែប្រពន្ធខ្លាំង និងតាម Take Care គ្រប់ជំហាន

ក្រៅពីមានឈ្មោះជាតារាចម្រៀងប៉ុបដ៏ល្បី Justin Bieber ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សមាជិក​សមាគម “អ្នកងប់ងុលនឹងប្រពន្ធ” មួយរូបដែរ ជាពិសេសលោក​តែង​តែ​ដើរតាម​ភរិយាជាតារាម៉ូដែល Hailey Baldwin នៅ​គ្រប់កម្មវិធី។ កាលពីថ្ងៃទី ២៨ ខែសីហា គេក៏ឃើញគូស្នេហ៍មួយគូនេះកំដរគ្នាចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថែរក្សាស្បែកថ្មីមួយរបស់ Hailey ។

នៅទីនោះ ការបង្ហាញខ្លួនរបស់ Justin បានក្លាយជាការផ្តោតអារម្មណ៍សម្រាប់អ្នកលេងបណ្ដាញសង្គម។ ខុសពីភរិយា Hailey ដែលស្លៀកពាក់តុបតែងខ្លួនយ៉ាងផ្លូវការ និងផ្លាស់ប្ដូរខោអាវឡើងពីរបីឈុត Justin Bieber បានបង្ហាញខ្លួនជាមួយសម្លៀកបំពាក់ធម្មតាបំផុត ពោលគឺ​ស្លៀក​តែ​ខោ​ខ្លី​ អាវយឺតពណ៌​ប្រផេះ និង​ស្បែក​ជើងនៅផ្ទះ​ធម្មតា។

នៅតាមផ្លូវ Justin ក៏បានថតរូបឲ្យប្រពន្ធយ៉ាងសប្បាយរីករាយ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតច្រណែននិងមានក្ដីសុខជាមួយដែរដោយសារតែមើលទៅផ្អែមល្ហែមពេក។ ខណៈដែលកំពុងរង់ចាំ Hailey Baldwin ចូលរួមក្នុងព្រឹត្តិការណ៍នោះ Justin Bieber បានជិះកង់លេងក្រឡឹងៗមិនទៅណាឡើយ។ គួរបញ្ជាក់ដែរថាបច្ចុប្បន្នតារា​ចម្រៀង​ប្រុស​រូប​នេះ​កំពុងសម្រាក​ពីការច្រៀង និងការចេញប្រគំតន្ត្រីទេសចរណ៍ ដូច្នេះហើយរូបគេក៏​លេច​មុខ​កាន់តែ​ញឹក​ញាប់ជាមួយភរិយា។

Justin Bieber និង Hailey Baldwin បានរៀបការតាំងពីឆ្នាំ ២០១៨ មកម៉្លេះ បន្ទាប់ពីតារាចម្រៀងរូបនេះបានបែកគ្នាជាមួយ Selena Gomez ដូច្នេះអាពាហ៍ពិពាហ៍របស់ពួកគេមិនសូវត្រូវបានគាំទ្រច្រើននោះទេ។ ជម្នះការរិះគន់ និងបញ្ហា drama បន្តបន្ទាប់ជាមួយ Selena Gomez គូស្នេហ៍មួយគូនេះ នៅតែរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ដោយតែងតែបង្ហោះរូបផ្អែមល្ហែមនៅលើបណ្ដាញសង្គមជាប្រចាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។