ក្រៅពីមានឈ្មោះជាតារាចម្រៀងប៉ុបដ៏ល្បី Justin Bieber ក៏ត្រូវបានគេស្គាល់ថាជាសមាជិកសមាគម “អ្នកងប់ងុលនឹងប្រពន្ធ” មួយរូបដែរ ជាពិសេសលោកតែងតែដើរតាមភរិយាជាតារាម៉ូដែល Hailey Baldwin នៅគ្រប់កម្មវិធី។ កាលពីថ្ងៃទី ២៨ ខែសីហា គេក៏ឃើញគូស្នេហ៍មួយគូនេះកំដរគ្នាចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថែរក្សាស្បែកថ្មីមួយរបស់ Hailey ។

នៅទីនោះ ការបង្ហាញខ្លួនរបស់ Justin បានក្លាយជាការផ្តោតអារម្មណ៍សម្រាប់អ្នកលេងបណ្ដាញសង្គម។ ខុសពីភរិយា Hailey ដែលស្លៀកពាក់តុបតែងខ្លួនយ៉ាងផ្លូវការ និងផ្លាស់ប្ដូរខោអាវឡើងពីរបីឈុត Justin Bieber បានបង្ហាញខ្លួនជាមួយសម្លៀកបំពាក់ធម្មតាបំផុត ពោលគឺស្លៀកតែខោខ្លី អាវយឺតពណ៌ប្រផេះ និងស្បែកជើងនៅផ្ទះធម្មតា។





នៅតាមផ្លូវ Justin ក៏បានថតរូបឲ្យប្រពន្ធយ៉ាងសប្បាយរីករាយ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតច្រណែននិងមានក្ដីសុខជាមួយដែរដោយសារតែមើលទៅផ្អែមល្ហែមពេក។ ខណៈដែលកំពុងរង់ចាំ Hailey Baldwin ចូលរួមក្នុងព្រឹត្តិការណ៍នោះ Justin Bieber បានជិះកង់លេងក្រឡឹងៗមិនទៅណាឡើយ។ គួរបញ្ជាក់ដែរថាបច្ចុប្បន្នតារាចម្រៀងប្រុសរូបនេះកំពុងសម្រាកពីការច្រៀង និងការចេញប្រគំតន្ត្រីទេសចរណ៍ ដូច្នេះហើយរូបគេក៏លេចមុខកាន់តែញឹកញាប់ជាមួយភរិយា។


Justin Bieber និង Hailey Baldwin បានរៀបការតាំងពីឆ្នាំ ២០១៨ មកម៉្លេះ បន្ទាប់ពីតារាចម្រៀងរូបនេះបានបែកគ្នាជាមួយ Selena Gomez ដូច្នេះអាពាហ៍ពិពាហ៍របស់ពួកគេមិនសូវត្រូវបានគាំទ្រច្រើននោះទេ។ ជម្នះការរិះគន់ និងបញ្ហា drama បន្តបន្ទាប់ជាមួយ Selena Gomez គូស្នេហ៍មួយគូនេះ នៅតែរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ដោយតែងតែបង្ហោះរូបផ្អែមល្ហែមនៅលើបណ្ដាញសង្គមជាប្រចាំ ៕
































Account
Security
Favourite Content