Jisoo ញញឹមបិទមាត់មិនជិត ក្រោយតួប្រុសរឿង Snow Drop ទៅតាមគាំទ្រដល់កន្លែងប្រគំតន្ដ្រី BLACKPINK

ដូចប្រិយមិត្តបានដឹងស្រាប់ Jisoo សមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែមានទេពកោសល្យខាងរាំច្រៀងលើឆាកប៉ុណ្ណោះទេ រូបនាងក៏ប៉ិនប្រសប់ក្នុងការសម្ដែងដែរ ថែមទាំងបានបោះជំហានប្រឡូកចូលសម្ដែងក្នុងរឿងភាគ “Snow Drop” កាលពីឆ្នាំ ២០២១ ទៀតផង។

ជាមួយគ្នាដែរ ការសម្ដែងរបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះធ្វើឱ្យមហាជនមិនសរសើរមិនបាន ប៉ុន្ដែអ្វីដែលធ្វើឱ្យគ្រប់គ្នាមិនអស់ចិត្តសម្រក់ទឹកភ្នែកតក់ៗនោះគឺសាច់រឿងតម្រូវឱ្យតួស្រី និងតួប្រុសព្រាត់ប្រាស់មិនបានជួបគ្នានៅចុងបញ្ចប់រឿង។ ជាក់ស្ដែង អ្នកគាំទ្រជាច្រើនតែងសង្ឃឹមថា Jisoo និងតារាប្រុស Jung HaeIn អាចមានឱកាសបានសម្ដែងរួមគ្នាម្ដងទៀត ឬជួបជុំសាជាថ្មីនៅក្នុងកម្មវិធីណាមួយ។

កាលពីថ្ងៃទី ១៥ និង ១៦ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ ក្រុមចម្រៀងនារីខេប៉ុប BLACKPINK ក៏បានធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួននៅទីក្រុង សេអ៊ូល និងមានតារាចម្រៀងល្បីៗ ជាច្រើនមកគាំទ្រចូលរួមទស្សនា។ ហើយអ្វីដែលអ្នកគាំទ្ររឿងភាគ “Snow Drop” បានទន្ទឹងអស់រយៈពេលជាយូរក៏បានមកដល់គឺតារាប្រុស Jung HaeIn ក៏បានមកគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ Jisoo នៅថ្ងៃប្រគំតន្ដ្រីទី ២។

មិនតែប៉ុណ្ណោះ តារាប្រុស Jung HaeIn ក៏បានបង្ហោះរូបភាពរបស់ខ្លួន និង Jisoo ក្នុង story លើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដើម្បីបង្ហាញពីការគាំទ្រចំពោះដៃគូសម្ដែង។ លើសពីនេះ លោកថែមទាំងទិញសំបុត្រអង្គុយទស្សនានៅកៅអីខាងមុខក្បែរឆាក និងពាក់អាវដូច Jisoo ទៀតផង។ សកម្មភាពរបស់លោកធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត និងរីករាយយ៉ាងខ្លាំង ព្រោះហាក់មានភាពផ្អែមល្ហែមខ្លាំងពេក។

ក្រៅពីតារាប្រុស Jung HaeIn ក៏មានតារាសម្ដែងក្នុងរឿងភាគ “Snow Drop” ដូចជា Kim HyeYoon, Jung Engene, Kim JungHo, Lee Seung Jin និងផ្សេងៗ ជាច្រើននាក់ទៀតចូលរួមការប្រគុំតន្ដ្រីរបស់ BLACKPINK ដើម្បីគាំទ្រ Jisoo ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​