ឈុត រ៉ូសស្យែល ហ្សូលីយ៉ា ប៉ុន្មានថ្ងៃនេះសុទ្ធតែស្រស់ស្អាតខណៈកាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ

ស្អែក​នេះ​ហើយ​ជា​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​បវរ​កញ្ញា​ពិភពលោក ​Miss World International 2025 លើក​ទី​៧២។ ក្រឡេក​មក​មើល​ការ​តុបតែង​ខ្លួន​របស់​បវរ​កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះគឺ​ថាស្រស់​ស្អាត​និង​ឆ្វាច​​គ្រប់​ឈុត​តែ​ម្ដង។ ​​

គិត​មក​ដល់​ថ្ងៃ​នេះ​ជាង​ ២០​ថ្ងៃ​ហើយ​ដែល​បវរ​កញ្ញា​ពិភពលោក​កម្ពុជា រ៉ូសស្យែល ហ្សូលីយ៉ា បង្ហាញ​វត្តមាន​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​កម្មវិធី​ប្រកួត Miss World 2025។ ដោយ​ឡែក​ នៅ​សល់​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​ស្អែក​នេះ​ជា​ថ្ងៃ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ Miss World International 2025 ខណៈ​នេះ​ដែរ​បវរ​កញ្ញា​កូន​ខ្មែរ​កាត់​ខ្មែរ-អង់គ្លេស​រូប​នេះ​បាន​ខិតខំ​បង្ហាញ​នូវ​សមត្ថភាព ​ចំណេះ​ដឹង​ និងទេពកោសល្យ​ដែល​ខ្លួន​បាន​សិក្សា​និង​ហ្វឹកហាត់​នា​ពេល​កន្លង​មក​ដើម្បី​អាច​ទទួល​បាន​ផ្លែផ្កា​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ។ យ៉ាងណាមិញ បើក្រឡេក​មក​មើល​ការ​តុបតែង​ខ្លួន​របស់​ស្រី​ស្រស់​រូប​នេះ​គឺ​កាន់​តែ​ស្រស់​ស្រស់​តែម្ដង ជា​ពិសេស​ជាមួយ​ប៉ុន្មាន​ឈុត​ចុង​ក្រោយ​ដែល​បាន​បង្ហាញ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះតែម្ដង ដោយ​១​ឈុត​ៗសុទ្ធតែ​ស្រស់​ស្អាត​។ មួយ​វិញ​ទៀត​ ចំណុច​គួរ​ឱ្យ​សរសើរ​ដល់​បវរ​កញ្ញា​រូប​នេះ​គឺ​នាង​តែង​តែ​អាប់ដេត​សកម្មភាព​ផ្សេង​ៗ​នៅ​ក្នុង​ការ​ប្រកួត​ឱ្យ​បាន​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា​បាន​ឃើញផងដែរ។

គួរ​ឱ្យ​ដឹង​ថា រ៉ូសស្យែល ហ្សូលីយ៉ា ជា​ម្ចាស់​ជយលាភី Miss World Cambodia 2025។ កញ្ញា​ផ្ទាល់​ត្រូវ​បាន​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត Miss World International 2025 លើក​ទី​៧២ នៅ​ឯ​ប្រទេស​ឥណ្ឌា ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​៣១​ ខែ​ឧសភា ឆ្នាំ​២០២៥៕

ឥឡូវ​មក​ទស្សនា​ឈុត​ស្អាតៗ​របស់ Miss World Cambodia 2025 រ៉ូសស្យែល ហ្សូលីយ៉ា ៖

រូបភាព៖Julia Russell 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *