ចន សុទីម៉ា ប្រាប់ចំណុចខ្វះខាតដ៏ធំមួយរបស់បវរកញ្ញាកម្ពុជា ពេលប្រកួតវេទិកាអន្តរជាតិ

Miss Universe Cambodia 2023 កញ្ញា ចន សុទីម៉ា បានបញ្ចប់បេសកម្មដ៏សំខាន់របស់ខ្លួន ក្នុងការតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រកួត Miss Universe លើកទី៧២ នៅប្រទេសអែលសាល់វាឌ័ររួចរាល់ហើយ។

ទោះបីលទ្ធផលចេញមក មិនល្អដូចការរំពឹងទុកក៏ពិតមែន ប៉ុន្តែបវរកញ្ញាកម្ពុជារូបនេះលើកឡើងថា នាងពិតជាបានខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព និងទេពកោសល្យ ហើយនាងពុំដឹងថា ខ្លួនឯងនៅមានចំណុចខ្វះខាតអ្វីទៀតទេ ដឹងត្រឹមតែថា អ្វីដែលបានបង្ហាញទៅនោះ គឺជាអ្វីដែលល្អបំផុតសម្រាប់ខ្លួននាង ដូច្នេះទោះជាបរាជ័យក្នុងការប្រកួតនេះ ក៏មិនមានការអាក់អន់ស្រពន់ចិត្តអ្វីឡើយ។ នេះជាការលើកឡើងរបស់ សុទីម៉ា ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ។

ថ្វីបើបវរកញ្ញាចក្កវាឡកម្ពុជា​មិនទាន់អាចបំបែកកំណត់ត្រាចូលដល់វគ្គ top ណាមួយក្នុងកម្មវិធីសម្រស់លំដាប់ពិភពលោក Miss Universe តែរាល់ភាពបរាជ័យរមែងភ្ជាប់​មក​​វិញនូវបទពិសោធន៍ថ្មីៗពីការប្រកួតលំដាប់អន្តរជាតិ មកចែកជូនបវរកញ្ញាជំនាន់ក្រោយទុកជាមេរៀន និងការត្រៀមខ្លួន។ 

ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ខាងលើ ​ចន សុទីម៉ា បានលើកឡើងពីចំណុចខ្វះខាតដ៏ធំមួយរបស់បវរកញ្ញាកម្ពុជា អំឡុងពេលប្រកួតវេទិកាអន្តរជាតិ ដែលជាហេតុធ្វើឱ្យយើងមិនទាន់អាចបង្កើតប្រវត្តិសាស្រ្តឈានជើងចូលវគ្គ Top បាន។ 

តាមបទពិសោធន៍ពីការប្រកួត Miss Universe 2023 ចន សុទីម៉ា មើលឃើញថា អ្វីដែលខាងកម្មវីធីគេត្រូវការនោះ គឺគេត្រូវការអ្នកដែលធ្វើការងារសង្គមច្រើនមែនទែន។ តួយ៉ាង ដូចជាកម្មវិធី Miss Universe គឺគេនឹងធ្វើការឆែកមើលសកម្មភាព និងប្រវត្តិការងារសង្គមផ្សេងៗដែលយើងធ្វើរយៈពេល ៣ឆ្នាំចុងក្រោយ មុនពេលយើងចូលរួមប្រកួត​កម្មវិធីនេះ។ ការលើកឡើងនេះ មិនសំដៅលើកម្មវិធី Miss Universe តែមួយទេ ប៉ុន្តែស្ទើរគ្រប់កម្មវិធី beauty pageant តែម្តង។

បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ រូបនេះទទួលស្គាល់ថា ជាការពិតដែលកន្លងមកនាងធ្លាប់បានធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗច្រើន តែមិនដែលសូវបានបង្ហោះលើ social media ប៉ុន្មានឡើយ។ ​តាមការកត់សម្គាល់ បវរកញ្ញាកម្ពុជាយើងផ្សេងទៀត ភាគច្រើនគឺបែបនេះដូចគ្នា គឺយើងជាប់តំណែងហើយទើបសម្រុកធ្វើកម្មវិធីសប្បុរសធម៌ផ្សេង​ៗ។ ដូចនេះ គ្រប់កម្មវិធីទាំងអស់យើងគួរតែផ្តោតលើរឿងនេះ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម