ថ្មីៗនេះសមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Jisoo បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាមួយតម្លៃខ្លួនរបស់នាងកំឡុងពេលថតរឿង «Snow Drop» កាលពីឆ្នាំ ២០២១។



យោងតាមប្រភព NME Magazine បានឲ្យដឹងថា Jisoo ទទួលបានប្រាក់ឈ្នួលពីការថតរឿងភាគ Snow Drop ក្នុងមួយភាគគឺហក់ដល់ ៨ ម៉ឺនដុល្លារអាមេរិក។ ចំនួននេះត្រូវបានគេចាត់ថា ជាតម្លៃខ្ពស់មួយសម្រាប់តារាសម្ដែងស្រីដែលមានវ័យក្មេងដូចជារូបនាង។ ដូច្នេះសម្រាប់ការថតរឿងមួយនេះ រូបនាងអាចរកចំណូលបានប្រមាណជិត ១.៣ លានដុល្លារអាមេរិក។
តម្លៃខ្លួនរបស់ Jisoo ត្រូវបានគេចាត់ទុកចូលក្នុងចំណោមតារាស្រីរាមច្បងល្បីៗ ក្នុងប្រទេសកូរ៉េខាងត្បូងល្បីដូចជា Song HyeKyo, Lee YongAe និង Jun JiHyun ដែលមានតម្លៃខ្លួនខ្ពស់ខ្លាំងពេលថតរឿងម្ដងៗ។ ដោយតារាស្រីទាំង ៣ ខាងលើមានតម្លៃខ្លួនលើសពី ១០ ម៉ឺនដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ។



គួរបញ្ជាក់ថា ក្រៅពីរឿង «Snow Drop» គឺ Jisoo នឹងត្រៀមសម្ដែងក្នុងភាពយន្ដកុនល្បី «Omniscient Reader» និងរំពឹងថាអាចបង្ហាញក្នុងរឿងភាគប្រភេទបែប Zombie “Influenza” ថែមទៀត។ Jisoo ត្រូវបានគេចាត់ទុកជាតារាសម្ដែងខេប៉ុបម្នាក់ដែលប៉ិនប្រសប់ខ្លាំង នាងអាចច្រៀងរាំបានយ៉ាងល្អ និងអាចសម្ដែងរឿងបានយ៉ាងល្អដូចគ្នា៕























Account
Security
Favourite Content