យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើននៅថ្ងៃទី៥ ខែមិថុនានេះបានឱ្យដឹងថា សមាជិកក្រុម BTS Jin បានទិញអាផាតមិនមួយយូនីតទៀតនៅតំបន់លំនៅដ្ឋានប្រណិត Hannam The Hill ក្នុងតម្លៃ ១៧,៥ ពាន់លានវ៉ុន ស្មើនឹងប្រហែល ១៣ លានដុល្លារអាមេរិក ដោយបានបង់ផ្ដាច់ជាមួយលុយសុទ្ធ១០០%។


នេះជាការទិញលំនៅដ្ឋាននៅតំបន់ Hannam The Hill លើកទីបីហើយរបស់ Jin បន្ទាប់ពីទិញអាផាតមិនទំហំ ២៣៣ ម៉ែត្រការ៉េក្នុងតម្លៃប្រហែល ៣,៣ លានដុល្លារអាមេរិកក្នុងខែកក្កដា ឆ្នាំ ២០១៩ និងមួយយូនីតទៀតទំហំ ២០៦ ម៉ែត្រការ៉េ តម្លៃប្រមាណ ៣,១ លានដុល្លារក្នុងខែវិច្ឆិកាឆ្នាំដដែល។
ផ្អែកតាមការកើនឡើងនៃតម្លៃអចលនទ្រព្យចាប់តាំងពីពេលនោះមក Jin អាចទទួលបានប្រាក់ចំណេញជាង ១០ ពាន់លានវ៉ុន ស្មើនឹងប្រមាណ ៧,៣៦ លានដុល្លារ ពីការទិញអាផាតមិនទាំង ២ យូនីតរបស់លោកកាលពីឆ្នាំ២០១៩។
មានទីតាំងនៅតំបន់ Hannam សង្កាត់ Yongsan-gu ទីក្រុងសេអ៊ូល The Hill Apartments ត្រូវបានចាត់ទុកថាជាតំបន់លំនៅដ្ឋានដ៏ប្រណិតនិតថ្លៃបំផុតមួយនៅក្នុងទីក្រុងសេអ៊ូល និងជាលំនៅដ្ឋានរបស់តារាល្បីៗដូចជា Rain និង Kim Tae Hee, So Ji Sub, Han Hyo Joo និងបុគ្គលល្បីជាច្រើនទៀត ៕
























Account
Security
Favourite Content