តារាកូរ៉េខាងត្បូង Jin និង Karina ទទួលតំណែងជាតារាដែលមានកេរ្តិ៍ឈ្មោះបំផុតប្រចាំខែកញ្ញា ក្នុងរង្វង់អ្នកចម្រៀង K-pop តាមរយៈសកម្មភាពដ៏មមាញឹករបស់ពួកគេ។


យោងតាមរបាយការណ៍ប្រចាំខែកញ្ញារបស់ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េខាងត្បូង Jin បានទទួលចំណាត់លេខ ១ ក្នុងចំណោមតារា K-pop បុរសចំនួន ៧៣០រូបផ្សេងទៀត ដោយលោកបានទទួលពិន្ទុរួមរហូតដល់ទៅ ២ ៩៤៩ ៧៧០ ពិន្ទុ។ ដោយឡែកសម្រាប់អ្នកចម្រៀងផ្នែកស្រ្តីវិញ ម្ចាស់តំណែងសម្រាប់ខែនេះបានធ្លាក់ទៅលើ Karina ដោយនាងទទួលបានពិន្ទុសរុប ៦ ៥១២ ០៥០ ដែលជាពិន្ទុខ្ពស់បំផុតក្នុងចំណោមតារាស្រីចំនួន ៦៧៥រូប។
ចំណាត់ថ្នាក់នេះបានចាត់ឡើង ដោយផ្នែកលើការស្រង់ទិន្នន័យពីសកម្មភាពនានារបស់តារាខេប៉ុបមួយខែពេញ រួមមានការចូលរួមក្នុងកម្មវិធីនានា ការលេចមុខតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសកម្មភាពជាមួយនឹងអ្នកគាំទ្រជាដើម។

ជាក់ស្ដែង ដោយហេតុថាសមាជិកក្រុម BTS រូបនេះទើបតែបញ្ចប់ភារកិច្ចក្នុងជួរកងទ័ព Jin មានឱកាសទទួលបានការងារជាច្រើនក្នុងមួយរយៈចុងក្រោយនេះ មិនថាជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកហីហោល្បីៗដូចជា Fred Jewelry និង Gucci ការចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ Gucci Spring/Summer 2025 បន្ថែមដោយការបង្ហាញវត្តមាននៅក្នុងកម្មវិធីកម្សាន្តនានា ក៏ដូចជាការរៀបចំកម្មវិធីជួបជុំជាមួយ ARMY ជាដើម។

រីឯសកម្មភាពរបស់ Karina វិញក៏មមាញឹកមិនធម្មតាដែរ ដោយនាងបានចូលរួមក្នុងកម្មវិធីកម្សាន្តជាច្រើនដូចជា MY ARTi FILM របស់ Mnet ក៏ដូចជាការចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងវិធី Synchro U របស់ស្ថានីយ៍ទូរទស្សន៍ KBS World TV ផងដែរ។ ដោយឡែកសម្រាប់វិស័យ Fashion វិញ សមាជិកក្រុម Aespa រូបនេះក៏មានប្រជាប្រិយភាពមិនធម្មតាដែរ ដោយ Karina បានទទួលតំណែងជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកយីហោប្រណិត PRADA កាលពីខែមុន។ បន្ថែមពីនេះទៀត ក្នុងនាមជាទូតសុច្ឆន្ទៈ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ក៏ទើបតែត្រឡប់មកពីកម្មវិធី The Prada Spring/Summer 2025 នៅ Milan Fashion Week កាលពីពេលថ្មីៗនេះ។
គួររំឭកផងដែថា ចំណាត់ថ្នាក់ទាំង៥របស់តារាប្រុស បន្ទាប់ពី Jin បានធ្លាក់ទៅលើ Cha Eun Woo សមាជិកក្រុម ASTRO, Kang Daniel, Jimin សមាជិកក្រុម BTS, Minho សមាជិកក្រុម SHINee និង Jungkook សមាជិកក្រុម BTS។ ទន្ទឹមគ្នានេះ ចំណាត់ថ្នាក់ទាំង ៥របស់តារាស្រី បន្ទាប់ពី Karina បានធ្លាក់ទៅលើ Wonyoung សមាជិកក្រុម IVE, WINTER សមាជិកក្រុម Aespa, Yujin សមាជិកក្រុម IVE, TAEYEON សមាជិកក្រុម Girls’ Generation និង JENNIE សមាជិកក្រុម BLACKPINK។























Account
Security
Favourite Content