មនុស្សភាគច្រើនមើលរំលងគិតថាមិនអី តែរឿងតូចៗ ៣ យ៉ាងនេះអាចបំផ្លាញជីវិតយើងដោយមិនដឹងខ្លួន

ក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗច្បាស់ណាស់មិនអាចជួបតែសុខបានរហូតនោះទេ ក្នុងនោះក៏ត្រូវតែមានឧបសគ្គដើរមកទន្ទឹមគ្នា។ ពេលខ្លះការធ្វេសប្រហែសជាមួយនឹងចំណុចតូចៗដែលយើងច្រើនគិតថាមិនអី ក៏អាចធ្វើឱ្យជីវិតយើងជួបបញ្ហាបានយ៉ាងងាយដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកជូនប្រិយមិត្តនូវរឿង ៣ យ៉ាងតូចៗតែអាចបំផ្លាញយើងបានដោយមិនដឹងខ្លួន៖

១. កំហឹងលើរឿងតូចតាច

នៅក្នុងជីវិតមួយនេះមិនមានអ្វីមួយសុទ្ធតែសមប្រកបតាមចិត្តទាំងអស់នោះទេ មិនថាការគិត ឬទំនាក់ទំនង។ ដូច្នេះនៅពេលយើងជួបប្រទះប្រឈមជាមួយនឹងបញ្ហា ហើយបាត់បង់ម្ចាស់ការលើខ្លួនឯងដោយចាប់ផ្ដើមខឹង និងគ្រប់គ្រងខ្លួនឯងលែងបានសូម្បីតែរឿងតូចតាច នោះរឿងរ៉ាវនឹងកាន់តែអាក្រក់ឡើងៗ។ ត្រូវចងចាំថាកំហឹងមិនអាចដោះស្រាយអ្វីបានឡើយ មានតែធ្វើឱ្យរឿងកាន់ធ្ងន់ធ្ងរ ខាតបង់កាន់តែច្រើន។ នៅពេលដែលយើងបណ្ដោយឱ្យកំហឹងគ្រប់គ្រងខ្លួនឯងបាន មានន័យថាយើងកំពុងដាក់ទណ្ឌកម្មលើជីវិតខ្លួនឯងដូចគ្នា។​ កំហឹងកាន់តែច្រើន ជីវិតកាន់តែដុនដាប។

២.​ ការប្រៀបធៀបជាមួយអ្នកដទៃ

នៅលើលោកនេះគ្មានអ្វីដែលទៀងទាត់ជាងសេចក្ដីស្លាប់នោះទេ។ លុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិគឺសុទ្ធតែជាវត្ថុក្រៅខ្លួនដែលយើងអាចពឹងលើសមត្ថភាពខ្លួនឯងដើម្បីស្វែងរក មិនមែនលើភព្វសំណាងឡើយ។ ដូច្នេះនៅពេលដែលយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយនឹងគេ ហាក់ដូចជាយើងកំពុងដាក់សម្ពាធផ្លូវចិត្តលើខ្លួនឯងបន្ថែមដោយមិនដឹងខ្លួន។​ លើសពីនេះ វាក៏អាចនាំឱ្យយើងមានអារម្មណ៍ចាញ់ច្រាបគេ និងភ្លេចគិតពីសមត្ថភាពដែលយើងមានក្នុងការឈោងចាប់គោលដៅតែម្ដង។

៣.​ ភាពលោភលន់

ជាធម្មតាមនុស្សម្នាក់ៗនៅពេលដែលទទួលបានផលប្រយោជន៍ណាមួយហើយ តែងតែគិតថាវាហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ខ្លួន។ ប៉ុន្តែប្រសិនបើចំណង់ដែលយើងមាននោះច្រើនពេក ការប្រឈមមុខនឹងការបាត់បង់ក៏មានកាន់តែខ្ពស់ដូចគ្នា។ ជាងនេះទៅទៀត វាក៏ជាមូលហេតុមួយនាំឱ្យយើងចាប់ផ្ដើមតានតឹង និងធុញថប់កាន់ខ្លាំងដូចគ្នា។ ដូច្នេះក្នុងជីវិតរបស់យើងគួរតែដឹងឱ្យច្បាស់ពីភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯង ហើយក៏មិនអាចបណ្ដោយឱ្យភាពលោភលប់គ្រប់គ្រងយើងបានរហូតដល់បាត់ម្ចាស់ការដែរ។

ជឿជាក់រឿង ៣ យ៉ាងតូចៗខាងលើនេះ មនុស្សគ្រប់គ្នាសុទ្ធតែជួបប្រទះជារៀងរាល់ថ្ងៃមិនថាចាស់ ឬក្មេងនោះទេ។ ជាការពិតចំណុចខាងលើនេះគ្រាន់ជារឿងតូចតាចពិតមែន ប៉ុន្តែបើយើងធ្វេសប្រហែសតែបន្ដិចរឿងតូចទាំងនេះក៏អាចបម្លែងខ្លួនជារឿងធំ ហើយនាំបញ្ហាស្មុគស្មាញដល់យើងបានយ៉ាងងាយដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *