កញ្ញា ពៅ តាន់ជេស៊ីកា Miss Earth Cambodia 2023 ដោយមុននេះបន្តិច ជេស៊ីកា បានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងវិញ្ញាសារ Best Appearance ជាវិញ្ញសារដ៏សំខាន់មួយក្នុងចំណោមវិញ្ញាសារជាច្រើនដែលកម្មវិធីរៀបចំឲ្យបេក្ខជនប្រឡង។


ហ្វេនៗបាននាំគ្នា Comment អបអរសាទរដល់ Miss Earth Cambodia 2023 យ៉ាងព្រោងព្រាតថែមទាំងសរសើរថា ជេស៊ីកា ធ្វើបានល្អខ្លាំងមែនទែនក្នុងការប្រកួតអន្តរជាតិនេះ តាំងពីថ្ងៃដំបូងនៃការប្រកួតរហូតមកទល់វគ្គនេះ។ បវរកញ្ញាកម្ពុជារូបនេះ បានចូលរួមគ្រប់កម្មវិធី គ្រប់វិញ្ញាសារជាមួយបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗ។




ការឈ្នះក្នុងវិញ្ញាសារ Best Appearance ជាភាពវិជ្ជមានក្នុងដំណើរឆ្ពោះទៅកាន់វគ្គ Top ចុងក្រោយ ដើម្បីមានឱកាសឈ្នះមកុដ Miss Earth 2023 ដែលរាត្រីផ្តាច់ព្រ័ត្រនៃការប្រកួតនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ នៅទីតាំង Saigon Exhibition & Convention Center (SECC), Ho Chi Minh’s largest convention center។ កុំភ្លេចចូលរួមបោះឆ្នោតគាំទ្របវរកញ្ញាកម្ពុជាយើងឱ្យបានច្រើន ដើម្បនាងមានលទ្ធភាពឈានចូលវគ្គ Top ចុងក្រោយ៕























Account
Security
Favourite Content