ហាងកាហ្វេជាច្រើនបានបង្កើតឡើងជាមួយគំនិតច្នៃប្រឌិត ជាមួយរសជាតិថ្មី ឆ្ងាញ់ ប្លែកៗគ្នា ក្នុងនោះដែរ សោភណភាពនិងការរៀបចំហាង ក៏ជាចំណុចនៃការទាក់ទាញភ្ញៀវផងដែរ ។ កាហ្វេលើភ្នំ កាហ្វេកណ្តាលក្រុង កាហ្វេជាយក្រុង សាកអស់ហើយ នៅឡើយតែកាហ្វេក្នុងសាលា ។
ប្រសិនបើអ្នកស្គាល់សាលាកសិកម្មព្រែកលៀប ប្រៀបដូចជាអ្នកស្គាល់ហាងកាហ្វេមួយនេះដែរ ព្រោះថាបើអ្នកដើរចូលទៅខាងក្នុងសាលា អ្នកប្រាកដជាបានកូនហាងតូចល្មមមួយ ដែលយើងអាចមើលដឹងថា ពិតណាស់ជាហាងកាហ្វេកសិដ្ឋាន ។ ដោយមានទីតាំងនៅខាងក្នុងសាលាកសិកម្ម ហាងកាហ្វេមួយនេះ បានរៀបចំទាំងខាងក្នុង និងខាងក្រៅហាងបែបកសិដ្ឋានធម្មជាតិ ដែលអាចឱ្យអ្នកអង្គុយលេង ផឹកកាហ្វេ ស្រូបក្លិនធម្មជាតិពិតៗ មានអារម្មណ៍ដូចខ្លួនកំពុងនៅក្នុងកសិដ្ឋានមួយយ៉ាងចឹង ។
បញ្ជាក់ដែរថា ហាងកាហ្វេកសិដ្ឋាន ជាហាងកាហ្វេបែបកសិដ្ឋានដំបូងគេក្នុងក្រុងភ្នំពេញ។ បើសិនជិះកាត់សាលាកសិកម្មព្រែកលៀប ឆៀងចូលដាក់ ១ កែវសិន ចាំបន្តដំណើរទៅមុខទៀតណា៕