កម្ពុជាធ្វើបានហើយ! លាវ វេងហួរ ក្លាយជាម្ចាស់ពានបុរសឯក Mister Friendship International 2023

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលនៅកម្ពុជា ម្ចាស់ពាន Cambodia Friendship 2023 លាវ វេងហួរ បានបោះជំហានបន្ទាប់យ៉ាងល្អក្រៃលែង ដោយទទួលបាន​ពាន​បុរសឯក Mister Friendship International 2023 នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃ ។

ប្រុសស្អាត លាវ វេងហួរ បានបង្កើតប្រវត្តិសាស្ត្រសម្រាប់វិស័យប្រកួតសម្រស់នៅកម្ពុជា ដែលអាចដណ្តើមបានជាម្ចាស់​ពាន ក្រោយពីលោកបានបង្ហាញសមត្ថភាពឆ្លើយសំណួរបានយ៉ាងល្អ ក្នុងកម្មវិធីជាបន្តបន្ទាប់នៅរាត្រីថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២៣ ។ លាវ វេងហួរ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ជា​រាត្រីផ្ដាច់ព្រ័ត្រ។

លាវ វេងហួរ បានឆ្លងកាត់វិញ្ញាសារប្រកួតជាច្រើនដំណាក់កាលបានយ៉ាងល្អ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ដែលនាំរូបលោក ឈានទៅរកភាពជោគជ័យ។ មិន​តែ​ប៉ុណ្ណោះ​ការ​បង្ហាញ​សមត្ថភាព​នា​ត្រី Cultural Show បុរសឯក​រូបនោះ​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត។ ​

ជាក់ស្តែង នៅក្នុងកម្មវិធី Mister Friendship International នៅប្រទេសថៃ បានលើកយកក្បាច់គុណល្បុកតោមកបង្ហាញ ដែលពោរពេញទៅដោយកម្លាំង ភាពអង់អាច គួបផ្សំជាមួយដងខ្លួនដ៏រឹងមាំ និងមានភាពទាក់ទាញ បានធ្វើឱ្យរូបលោកទទួលបានការចាប់អារម្មណ៌ និងទាញយក​ពិន្ទុយ៉ាងច្រើនពីអ្នកទស្សនា និង Judge។ មិនតែប៉ុណ្ណោះ វេងហួរ ធ្វើបានល្អស្ទើតែគ្រប់វិញ្ញាសារ ទាំងការឆ្លើយសំណួរ close door ពី Judge ថែមទាំងទទួលបានពានរង្វាន់ Best swimsuit ថែមទៀតផង។

គួរបញ្ជាក់ថា ការប្រកួត Mister Friendship International 2023 ធ្វើឡើងនៅស្រុកភូផាម៉ាន ខេត្តខនគែន ប្រទេសថៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ