ក្រោយកម្មវិធី «សាទរកម្ពុជា» បញ្ចប់ទៅប៉ុន្មានថ្ងៃហើយនោះ តែអ្នកគាំទ្រនៅទន្ទឹងរង់ចាំមើលរូបភាពនៃសែរាជវង្សខ្មែរទាំង ២ អង្គ គឺអ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុន្នី និងព្រះនាង នរោត្តម ជេនណា ថតជាមួយគ្នា គ្រាដែលទៅសម្ដែងនៅឆាកតែមួយ។


ត្បិតថាទ្រង់ នរោត្តម រស្មីខេមុន្នី និង នរោត្តម ជេនណា មិនមានបទចម្រៀងច្រៀងរួមគ្នាក៏ពិតមែន តែសែរាជវង្សខ្មែរដែលបានប្រឡូកសិល្បៈទាំង ២ អង្គនេះ ក៏បានចួបគ្នានៅក្រោយឆាកសម្ដែង និងបានរាក់ទាក់គ្នាជាពិសេសផងដែរ។
ក្នុងវីដេអូ Vlog របស់ព្រះនាង នរោត្តម ជេនណា បានបង្ហាញពីសកម្មភាពទ្រង់បានចួបជាមួយតួឯកប្រុសរឿង «1660 Vine » គឺអ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី។ ព្រះនាងតូច និងទ្រង់ រស្មីខេមុន្នី ឃើញគ្នាភ្លាម ក៏បានលើកដៃសំពះជាគារវកិច្ច បន្ទាប់មកអ្នកទ្រង់ទាំង ២ អង្គបានថតរូប និងជជែកគ្នាលេង ដោយទឹកមុខមានស្នាមញញឹមស្រស់។


រូបភាព៖ nakhim_photographer
មិនត្រឹមតែបានចួបជាមួយ អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី ដែលជាមាតុលាហើយនោះ ព្រះនាងតូច ក៏បានចួបសម្ដែងការគួរសមជាមួយមាតុលានី គឺអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា និងស្វាមីក៏មានវត្តមាននៅក្រោយឆាកកម្មវិធី «សាទរកម្ពុជា» កាលពីថ្ងៃឆ្លងឆ្នាំនោះដែរ។
ក្រោយឃើញពីភាពស្និទ្ធស្នាលនៃសាច់សាលោហិតរាជវង្សទាំង ២ អង្គរួចហើយ អ្នកគាំទ្រពិតជាចង់ឃើញព្រះនាង ជេនណា និងអ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី បានបកស្រាយចម្រៀងរួមគ្នាខ្លាំងណាស់។ ទាំង ព្រះនាង ជេនណា និងមាតុលា គឺអ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី មានទេពកោសល្យសិល្បៈពេញខ្លួនដូចគ្នា៕






រូបភាព៖Jenna Norodom





















































Account
Security
Favourite Content