រូបភាពអ្នកគាំទ្រចង់ឃើញ ពេលព្រះនាង ជេនណា និងអ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី បានចួបគ្នា

ក្រោយ​កម្មវិធី «សាទរ​កម្ពុជា» បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​នោះ តែអ្នក​គាំទ្រ​នៅ​​ទន្ទឹង​រង់ចាំ​មើល​រូបភាព​នៃ​​សែ​រាជវង្ស​ខ្មែរ​ទាំង ២ អង្គ គឺ​អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មី​ខេមុន្នី និង​ព្រះនាង នរោត្តម ជេនណា ថត​ជាមួយ​គ្នា គ្រា​ដែល​ទៅ​សម្ដែង​នៅឆាក​តែ​មួយ។

ត្បិត​ថា​ទ្រង់ នរោត្តម រស្មីខេមុន្នី និង នរោត្តម ជេនណា មិន​មាន​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​ក៏​ពិត​មែន តែ​សែ​រាជវង្ស​ខ្មែរ​ដែល​បាន​ប្រឡូក​សិល្បៈ​ទាំង ២ អង្គ​នេះ ក៏​បាន​ចួប​គ្នា​នៅ​ក្រោយ​ឆាក​សម្ដែង និង​បាន​រាក់ទាក់​គ្នា​ជាពិសេស​ផង​ដែរ។

ក្នុង​វីដេអូ Vlog របស់​ព្រះនាង នរោត្តម ជេនណា បាន​បង្ហាញ​ពី​សកម្មភាព​ទ្រង់​បាន​ចួប​ជាមួយ​តួឯក​ប្រុស​រឿង «1660 Vine » គឺ​អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី។ ព្រះនាង​តូច និង​ទ្រង់ រស្មីខេមុន្នី ឃើញ​គ្នា​ភ្លាម ក៏​បាន​លើក​ដៃ​សំពះ​ជា​គារវកិច្ច បន្ទាប់​មក​អ្នក​ទ្រង់​ទាំង ២ អង្គ​បាន​ថត​រូប និង​ជជែក​គ្នា​លេង ដោយ​ទឹកមុខ​មាន​ស្នាម​ញញឹម​ស្រស់។

រូបភាព៖ nakhim_photographer

មិន​ត្រឹម​តែ​បាន​ចួប​ជាមួយ អ្នក​អង្គមា្ចស់ នរោត្តម រស្មីខេមុន្នី ដែល​ជា​មាតុលា​ហើយ​នោះ ព្រះនាង​តូច ក៏​បាន​ចួប​សម្ដែង​ការ​គួរសម​ជាមួយ​មាតុលានី គឺ​អ្នក​អង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា និង​ស្វាមី​ក៏​មាន​វត្តមាន​នៅ​ក្រោយ​ឆាក​កម្មវិធី «សាទរ​កម្ពុជា» កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​ដែរ។

ក្រោយ​ឃើញ​ពី​ភាព​ស្និទ្ធស្នាល​នៃ​សាច់សាលោហិត​​រាជវង្ស​ទាំង ២ អង្គ​រួច​ហើយ អ្នក​គាំទ្រ​ពិតជា​ចង់​ឃើញ​ព្រះនាង ជេនណា និង​អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី បាន​បកស្រាយ​ចម្រៀង​រួម​គ្នា​ខ្លាំង​ណាស់។ ទាំង ព្រះនាង ជេនណា និង​មាតុលា គឺ​អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី មាន​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន​ដូច​គ្នា៕

រូបភាព៖Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen



Leave a Reply

Your email address will not be published.Required fields are marked *