Angelina Jolie បង្ហាញភាពឈឺចាប់ជាលើកដំបូងចំពោះមុខកូនៗ ក្រោយខំលាក់បាំងជាច្រើនឆ្នាំ

Angelina Jolie បានទម្លាយការឈឺចាប់ចំពោះមុខកូនប្រុសចិញ្ចឹមទាំងពីរគឺ Maddox និង Pax តាមរយៈការសម្ដែងនៅក្នុងភាពយន្តជីវប្រវត្តិ “Maria” ដែលលោកស្រីយល់ថា វាជាវិធីសាស្រ្តថ្មី និងល្អប្រសើរជាងមុនសម្រាប់បង្ហាញអារម្មណ៍ពិតរបស់ខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន BBC តារាសម្ដែងហូលីវូដរូបនេះបានរៀបរាប់ពីបទពិសោធន៍ធ្វើការក្នុងរឿងថ្មី ដោយមានកូនប្រុសចញ្ចឹមជនជាតិខ្មែរ​ Maddox និង Pax ជនជាតិវៀតណាម ចូលរួមធ្វើជាជំនួយការផ្នែកផលិត។ ការរួមការងារនៅគ្រានេះ ជាពេលវេលាមួយដែលតារាស្រីវ័យ ៤៩ឆ្នាំ មានឱកាសបង្ហាញអារម្មណ៍ពិត និងស្មោះត្រង់បំផុតរបស់ខ្លួន ដ្បិតព្យាយាមលាក់បាំងមកច្រើនហើយក៏ពិតមែន។

Angelina Jolie បានរៀបរាប់ពីការបញ្ចេញអារម្មណ៍នៅពេលនោះថា៖ “ពួកគេធ្លាប់ឃើញខ្ញុំឆ្លងកាត់រឿងជាច្រើនរួចមកហើយ ក៏ប៉ុន្តែពួកគេមិនដែលឃើញភាពចុកចាប់ ដែលអ្នកជាឪពុកម្ដាយព្យាយាមលាក់បាំងនោះទេ”។

រំឭកដល់ពេលវេលាជាមួយនឹងកូនប្រុសវ័យ២៣ឆ្នាំ Maddox និង Pax វ័យ២១ឆ្នាំ អ្នកមេម៉ាយរូបនេះតែងមានពួកគេចាំលួងលោម និងមើលថែជាប់ជានិច្ច នៅពេលដែលថតចប់។ អ្នកម្ដាយកូន៦បានប្រាប់ថា៖ “ពួកគេបាននៅទីនោះដើម្បីដឹងរឿងរ៉ាវទាំងនេះ ក៏ប៉ុន្តែបន្ទាប់ពីនោះ ពួកគេតែងមកឱប និងយកទឹកតែមួយកែវមកឱ្យខ្ញុំ”។

ក្រោយទំនាក់ទំនងស្នេហាមិនសមប្រកបរវាង Angelina Jolie និងអតីតស្វាមី Brad Pitt​ បានបញ្ចប់ទៅពេញដោយជម្លោះ និងអូសបន្លាយអស់ពេល ៨ឆ្នាំរួចមកហើយ នៅទីបំផុតរឿងរ៉ាវក្ដីក្ដាំរវាងអ្នកទាំងពីរបានជ្រះស្រឡះជាថ្មីនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលទើបកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការសម្ដែងជាតួអង្គ Maria Callas នៅក្នុងរឿង Maria លោកស្រីបានជួបនឹងចំណោទថ្មីនៅក្នុងអាជីពជាអ្នកសម្ដែង ដោយទាមទារឱ្យមានការហ្វឹកហាត់អស់ពេលជាង ៧ខែក្នុងការច្រើនចម្រៀងជាភាសាបារាំង និងអ៊ីតាលី ឱ្យសមឈ្មោះជាតួតំណាងអ្នកចម្រៀងអូប៉េរ៉ាល្បីឈ្មោះក្នុងប្រវត្តិសាស្រ្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *