ជឿថាប្រិយមិត្តពិតជាចាំពីព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយបាននាំយកគ្រឿងអលង្ការមានតម្លៃ និងជារបស់ប្រណិតមកកម្ពុជា មានតម្លៃសរុប ១៥០ លានដុល្លារ ដែលកម្មវិធីនោះដឹកនាំដោយនាយកប្រតិបត្តិ Bvlgari លោក Jc babin។

ស្រាប់តែថ្មីៗនេះលោក Jc babin បានត្រឡប់មកទឹកដីកម្ពុជាម្ដងទៀត និងជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ជាមួយភរិយាជាទីស្រលាញ់។ ដោយលោកបានធ្វើដំណើរយ៉ាងសប្បាយរីករាយ និងដោយស្ងប់ចិត្ត ទទួលបានភាពដ៏អស្ចារ្យ ជាមួយការភ្លក់អាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យ។
លោក Jc babin បានចែករំលែករូបភាពមានសុភមង្គល ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តលើទឹកដីខ្មែរជាច្រើនលើ Instagram ហើយបានសរសេររ៉ាយរ៉ាប់ពីការធ្វើដំណើរលើទឹកដីខ្មែរថា “សៀមរាបដ៏រស់រវើក និងផ្សារតាមដងផ្លូវដ៏សម្បូរបែប ក្លិនក្រអូប និងពិតប្រាកដ ជាកន្លែងដែលអ្នកអាចរកឃើញអ្វីៗគ្រប់យ៉ាងចាប់ពីអាហារថ្ងៃត្រង់បែបខ្មែរដ៏ឈ្ងុយឆ្ងាញ់តម្លៃ ៥ដុល្លារ (សម្រាប់ពីរនាក់) រហូតដល់ចិញ្ចៀនពេជ្រដ៏អស្ចារ្យជាមួយនឹងត្បូង garnet ឥណ្ឌាដ៏គួរឲ្យចាប់អារម្មណ៍ មិននិយាយពីត្រី សាច់ បន្លែ និងភេសជ្ជៈគ្រប់ប្រភេទដែលអ្នកអាចស្រមៃចង់បាន។ ហើយមនុស្សតែងតែមានស្នាមញញឹមនៅលើមុខរីករាយ តែងតែចង់ជួយ ឬពន្យល់។ ពិតជាទីក្រុង និងប្រទេសដែលត្រូវតែទៅទស្សនានៅអាស៊ីអាគ្នេយ៍”។

រូបភាពដែលលោកJean-Christophe Babin បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនក៏ជួយផ្សព្វផ្សាយពីទេសចរណ៍របស់ប្រទេសកម្ពុជា ដល់អ្នកដែលស្គាល់គ្នាជាពិសេសបុគ្គលមានឈ្មោះបោះសំឡេងជាច្រើនលើពិភពលោក ប្រាកដជាបានឃើញនិងចាប់អារម្មណ៍ជាក់ជាមិនខាន។ Jc babin បានផ្ដិតយករូបភាពសាមញ្ញរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងគាំទ្រអាជីវកម្ម និងសិប្បកម្មខ្មែរជាច្រើន
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ពេលលោកមករៀបចំកម្មវិធីនៅសៀមរាប នាយកប្រតិបត្តិ Bvlgari បានជាប់ចិត្តនឹងប្រាសាទបុរាណខ្មែរយើងម្ដងរួចហើយ ដោយទាំងមុន និងក្រោយរៀបចំព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry លោកបានដើរទស្សនាកន្លែងជាច្រើន៕






រូបភាព៖ Instagram jc.babin






















































Account
Security
Favourite Content