Bvlgari នាំយកគ្រឿងអលង្ការតម្លៃ ១៥០ លានដុល្លារ មកកម្ពុជា​ក្នុងព្រឹត្តិការដ៏អស្ចារ្យ

ការ​បង្ហាញ​ម៉ូដគ្រឿង​អលង្ការ និង​កម្មវិធី​ជប់លៀង Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ​កន្លង​ទៅ​នោះ បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​សរុប ១៥០ លាន​ដុល្លារ។ យោង​បើ​តាម​ការ​បង្ហើប​ពី​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នា​ថ្ងៃ​នេះ​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ។

ថ្ងៃនេះ​គឺជា​ថ្ងៃ​ដឹក​ចេញ​នូវ​គ្រឿង​ពេជ្រ​របស់ Bvlgari ពី​សណ្ឋាគារ Sofitel ទៅ​កាន់​ព្រលាន ដើម្បី​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ។ នាយករដ្ឋមន្ត្រីកម្ពុជា​បាន​ថ្លែង​សន្ទរកថា​បន្ត​ទៀត​ថា តម្លៃ​សរុប​នៃ​គ្រឿង​អលង្ការ​នៃ​ប្រេន​កំពូល​ប្រណិត​ក្នុង​លោក​មួយ​នោះ ១៥០ លាន​ដុល្លារ មានចំនួន ២១៤ គ្រឿង ដើម្បី​យក​មក​បង្ហាញ​នា​រាត្រី Bvlgari Aeterna។

សម្រាប់​ភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង Bvlgari Aeterna Event កាលពី​សប្ដាហ៍​មុន​នោះ សុទ្ធតែ​អ្នក​មាន​ឋានៈ​ធំ​ៗ។ ផល​ចំណេញ​ដែល​បាន​ពី Bvlgari ពិតជា​មាន​សន្ធឹកសន្ធាប់​តាម​រយៈ​ម៉ូដែល Influencer ធំ​ៗ មក​កម្មវិធី​នោះ ហើយ​ក្នុង​មួយ​យប់​ប៉ុណ្ណោះ អាច​ផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​មនុស្ស​រាប់​លាន​អ្នក​ជុំវិញ​ពិភពលោក។


លោកស្រី lucia ilvestri នាយកផ្នែកច្នៃប្រតិដ្ឋ និង លោកស្រី Myriam Tedeschi នាយកគ្រប់គ្រងគ្រឿងអលង្ការ Bvlgari ស្លៀកសម្លៀកបំពាក់បុរាណខ្មែរ

ក្រុម​ការងារ​របស់ Bvlgari ដែល​បាន​មក​កម្ពុជា មួយ​ចំនួន​បាន​ជ្រើសរើស​ឈុត​បុរាណ​ខ្មែរ​មក​ស្លៀកពាក់ និង​ទុក​ឈុត​​ត្រៀម​មក​ពី​បរទេស​មួយ​ឡែក​សិន នេះ​ជា​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពេញ​ពិភព​លោក ហើយ​នេះ​ក៏​ជា​ជោគជ័យ​មួយ​ដ៏​សម្បើម​ផង​ដែរ។

សម្ដេច បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា ក្រោយ​ឃើញ​ពី​ភាព​ជោគជ័យ​នៃ​ប្រេន​ដ៏​ធំ​លំដាប់​ពិភពលោក​នេះ​ហើយ ប្រេន​ធំ​ៗ​ដទៃ​ទៀត​នឹង​មក​ជា​បន្តបន្ទាប់។ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បន្ត​ទៀត​ថា មុន​មក​ខ្មែរ Bvlgari បាន​ទៅ​មើល​ប្រទេស​ជាច្រើន​រួច​មក​ហើយ តែ​ពេល​មក​ដល់​ទឹកដី​ខ្មែរ ថ្នាក់​ដឹកនាំ​របស់​ប្រេន​អ៊ីតាលី​មួយ​នេះ ទុក​ចិត្ត​លើ​សុខ​សុវត្ថិភាព​នៅ​កម្ពុជា មិន​ដូច​អ្វី​ដែល​គេ​និយាយ​បំផ្លើស។

ដូចនេះ​ហើយ Bvlgari ក៏​រៀបចំ​អញ្ជើញ​បណ្ដា​អ្នក​មាន​ៗ​បរទេស មក​ចូលរួម Gala Dinner និង​មើល​ការ​តាំង​បង្ហាញ​គ្រឿង​ពេជ្រ​ដ៏​មាន​តម្លៃ​ខ្លាំង​នៅ​ប្រាសាទ​បាយ័ន​ដ៏​ពិសិដ្ឋ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។



Leave a Reply

Your email address will not be published.Required fields are marked *