តារាចម្រៀង-សម្ដែង បវរកញ្ញា ប្រមូលផ្ដុំគ្នា បង្ហាញឈុតខ្មែរច្រើនសម័យកាលក្នុងកម្មវិធី «រាត្រី​សមោសរ ​សំពត់​បត់​ខ្មែរ»

កម្មវិធី «រាត្រី​សមោសរ ​សំពត់​បត់​ខ្មែរ» នា​ល្ងាច​ម្សិលមិញ​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​កំពូល​តារា​ចម្រៀង តារា​សម្ដែង តារា​បង្ហាញ​ម៉ូត បវរ​កញ្ញា​ល្បី​ៗ ក្នុង​ស្រុក​ ព្រម​ជាមួយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​ពី​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួម​ទាំង​ភ្ញៀវ​ជាតិ-អន្តរជាតិ។

កម្មវិធី «រាត្រី​សមោសរ​សំពត់​បត់​ខ្មែរ» ជា​កម្មវិធី​សិល្បៈ​បុរាណ​ខ្មែរ​ ១​ឆ្នាំ​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ ដែល​កម្មវិធី​មួយ​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​អត្តសញ្ញាណ​នៃ​សំពត់​បត់​របស់​ខ្មែរ ​ក៏​ដូច​ជា​ក្រើន​រម្លឹក​ទៅ​ដល់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​របស់​ជាតិ​បាន​ស្គាល់​និង​ចងចាំ​ ថែរក្សាកេរ្តិ៍​មរតក​ដូន​តា​ដែល​លោក​បាន​បន្សល់​ទុក​ឱ្យ​។

​កម្មវិធី​នា​ល្ងាច​​ថ្ងៃ​​ ២៤​ កុម្ភៈ ​២០២៤ កន្លង​ទៅ ឃើញ​មាន​សុទ្ធ​តែ​កំពូល​សិល្បៈ​ការិនី​ក្នុង​ស្រុក​ល្បី​ៗ​ជា​ច្រើន​រូប​ដូច​ជា ​​ឱក​ សុគន្ធ​កញ្ញា បានចូល​រួម​បង្ហើរ​សំនៀង​ដ៏សែនពីរោះរណ្ដំចិត្ត រី​ឯ​តារា​ចម្រៀងរាងតូចច្រឡឹង​សំឡេង​ស្រទន់​ សុគន្ធ​ និសា បាន​ចូលរួម​ដើរ​លើ​ឆាក​​ជាមួយ​ឈុត​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​សោភា។

ក្រៅ​អំពី​តារា​ចម្រៀង​​ទាំង​២​រូប ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​បវរកញ្ញា ​ពេជ្រ​ វត្តី​សារ៉ាវឌ្ឍ , កុយ អេនណា , ចន សុទីម៉ា ព្រម​ជាមួយ​នាដកា​រូប​ស្រស់ ​សុគា​ គឹម​ឡាង (Kon Ant) និង ​ព្រះ​កាយ​ ច័ន្ទ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​តារា​សម្ដែង​ល្បី​ៗ​ និង​ស្រស់​ស្អាត​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

សិល្បករ​-សិល្បៈ​ការិនី​ល្បីៗជាច្រើនរូបទាំងនេះបាន​ដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ​​ ឈុត​ប្រពៃណី​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាំង​ពី​សម័យ (ឧត្តុង្គ-បច្ចុប្បន្ន) ​និងឈុត​ងូត​ទឹក​រំលេច​ដោយ​ផ្កា​រំដួល​ខ្មែរ​យ៉ាង​ស្រស់​សោភា។ ក្រៅ​អំពី​តារា​ល្បី​ៗ​សូម្បី​តែ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មាន​វត្តមានក្នុងកម្មវិធីក៏បានសម្លៀកសម្លៀកបំពាក់ខ្មែរដែល​ច្នៃ​យ៉ាង​ប្រណីត​ និង​ស្រស់​សោភាដែល​បង្ហាញបាន​យ៉ាង​ច្បាស់​ពី​អត្តសញ្ញាណរបស់​ជាតិ​ខ្មែរ។

ការ​ដើរ​បង្ហាញ​នូវ​ឈុត​សម្លៀកបំពាក់ខ្មែរ​ទាំង​នេះ​ជា​ការ​បង្ហាញ​ឱ្យ​មហាជន​​យល់​បាន​កាន់​តែ​ច្បាស់​ពី​ភាព​សំខាន់​នៃ​ឈុត​ខ្មែរ​ដែល​មាន​តាំង​ពី​បុរាណ​កាល​​ ហើយ​ក៏​អាច​ជា​គតិ​ក្នុង​ការ​កែច្នៃ​ម៉ូត​សម្លៀកបំពាក់​ដែល​អាច​រំលេច​ភាព​ជា​ខ្មែរ​ឱ្យ​សក្ដិសម​និង​បច្ចុប្បន្នកាល​សម័យ​ទំនើបផងដែរ៕

ប្រភពរូបភាព ៖ សមាគមសិល្បករខ្មែរ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *