បេក្ខភាព The Next Level: Rapstar JayX ច្រៀងបទ «ស្រែ» ធ្វើឲ្យល្បីរន្ទឺគ្រប់ស្រទាប់មហាជន

បេក្ខភាព The Next Level: Rapstar JayX បាន​ឡើង​បកស្រាយ​បទ «ស្រែ/Rice Field» ពិតជា​មាន​ន័យ និង​ជា​ការ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ។ កំលោះ​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​ឆក់​យក​បេះដូង​អ្នក​ទស្សនា ហើយ​សូម្បី​តែ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រដ្ឋ គឺ​ឧបនាយករដ្ឋមន្ត្រី​នៃ​ក្រសួង​មុខងារ​សាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី។

មក​ដល់​វគ្គ “ភាពជាខ្មែរ គឺ Khmerness” បេក្ខភាព​ម្នាក់​ៗ​បាន​លើ​យក​អត្តសញ្ញាណ​ខ្មែរ​ដ៏​សម្បូរ​បែប មក​បង្ហាញ ដែល​បេក្ខជន​នីមួយ​ៗ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស។ វគ្គ “ភាព​ជា​ខ្មែរ/Khmerness” បាន​ធ្វើឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​លើ JayX ខ្លាំង​មួយ​កម្រិត​ថែម​ទៀត ព្រោះ​មិន​ថា​ទំនុក​ច្រៀង ភ្លេង ចុង​ជួន និង​អត្ថន័យ​ល្អ​ជាពិសេស​របស់​បេក្ខភាព​នៃ​កូន​ក្រុម Vito រូប​នេះ​ខ្លាំង​មិន​ធម្មតា ដ្បិត​អី​កាល​បង្ហាញ​ខ្លួន​នៅ​វគ្គ The Next Level Rapstar វគ្គ Audition JayX បាន​ទាក់ទាញ វណ្ណដា ដែល​ជា Producer ម្នាក់​ក្នុង​​កម្មវិធី ហើយ​កាលពី​ថ្ងៃ​រាត្រី​សុក្រ វណ្ណដា បាន​ហៅ JayX ថា​ជា​អាយដល​លោក​វិញ។

អំពី​ខ្លឹមសារ​នៃ​ចម្រៀង ថ្លែង​ពី​ស្រូវ ដែល​ជា​ស្បៀង​អាហារ​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ប្រទេស​កម្ពុជា JayX បាន​រៀបរាប់​ពី​តម្លៃ និង​ការ​ដឹង​គុណ​ពី​ស្រូវ អង្ករ ដែល​ប្រជា​កសិករ​ខិតខំ​ធ្វើ​បាន​យ៉ាង​លំបាក ទម្រាំ​ផលិត​ចេញ​បាន​១​គ្រាប់​ៗ។ នៅ​ក្នុង​បទ​ចម្រៀង អតីត​កម្មករ​រោងចក្រ​រូប​នេះ បាន​បង្រៀន​មហាជន​ឲ្យ​កាន់តែ​តែ​ដឹង​តម្លៃ​អ្នក​ធ្វើ​ស្រែ កុំ​ខ្ជះខ្ជាយ​កម្លាំង​ញើស​ឈាម​កសិករ ដែល​ហត់​នឿយ​រាប់​តាំង​ពី​សាប​ព្រោះ​សំណាប ដក​ស្ទូង ច្រូត​បោកបែន និង​ប្រើ​កម្លាំង​មនុស្ស​លើក ១ ប៉ាវ​ៗ ៥០ គីឡូ​ដោយ​ខ្លួនឯង។

JayX មាន​ឈ្មោះ​ពិត ខុម យ៉ុងជេ បាន​ធ្វើឲ្យ​អ្នក​ទស្សនា ក៏​ដូចជា​អ្នក​ស្ដាប់​ដែល​ជា​​កសិករ ខ្លោច​ចិត្ត​នៅ​ពេល​ដែល​បន់ស្រន់​ចង់ឲ្យ​តម្លៃ​ស្រូវ​បាន​ថ្លៃ​ដូច​កាល​ឆ្នាំ ២០០៨ ព្រោះ​តម្លៃ​ស្រូវ​ពេល​នោះ សំឡេង​ហ៊ោ​ពេញ​ស្ទូឌីយោ​បាយ័ន TV។ ម្នាក់​ៗ​បាន​សរសើរ​ថា​បទ «ស្រែ» ពីរោះ ហើយ​ថែម​ទាំង​មាន​ន័យ​ខ្លាំង បូក​រួម prop ដូច​ទិដ្ឋភាព​នៅ​ស្រុក​ស្រែ​ពិត​ៗ៕

រូបភាព៖ Baramey Productionនិង JAYX



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *