ថ្មីៗនេះតារាស្រី Jang Na Ra បានបង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ Daesang ជាលើកដំបូងក្នុងនាមជាតារាចម្រៀង និងជាតារាសម្ដែងរបស់កូរ៉េខាងត្បូង។

កាលពីថ្ងៃទី២១ ខែធ្នូ តារាសម្ដែងស្រីរូបនេះបានទទួលពានរង្វាន់ Daesang ក្នុងកម្មវិធី 2024 SBS Drama Awards ជាតារាសម្ដែងឆ្នើមបំផុតសម្រាប់ខ្សែភាពយន្ដ “Good Partner”។ ទោះជាយ៉ាងណា នេះមិនមែនជា Daesang ដំបូងរបស់តារាស្រី Jang Na Ra ឡើយដោយក្នុងឆ្នាំ ២០០២ នាងឈ្នះពានរង្វាន់ធំនៅក្នុងកម្មវិធីពានរង្វាន់តន្រ្ដីចុងឆ្នាំចំនួនពីរដែលរៀបចំដោយ KBS និង MBC។ ការទទួលបានសមិទ្ធផលតន្ដ្រីំបែបនេះដោយសារតែបទចម្រៀងល្បីរបស់នាងមានចំណងជើងថា “Sweet Dreams” ដែលអាចគ្រប់គ្រងតារាងតន្ដ្រី និងឈ្នះពានរង្វាន់ក្នុងកម្មវិធីតន្រ្ដីនានានៅពេលចេញផ្សាយផងដែរ។ ហេតុនេះហើយទើបឆ្នាំ ២០០២ គឺជាឆ្នាំជោគជ័យសម្រាប់តារាស្រី Jang Na Ra។



ទន្ទឹមនឹងភាពជោគជ័យខាងតន្រ្ដី នាងក៏ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងក្នុងនាមជាតារាសម្ដែងដោយបានសម្ដែងក្នុងរឿងខ្លី “New Nonstop” និងរឿងភាគពេញនិយម “Cheerful Girl” ផងដែរ។ ជាមួយនឹងការរីកចម្រើនទាំងការច្រៀង និងការសម្ដែងពេលនេះ Jang Na Ra បង្កើតកេរ្ដិ៍ឈ្មោះរបស់នាងក្នុងប្រវត្តិសាស្រ្តក្នុងនាមជាតារាស្រីដំបូងគេដែលឈ្នះពានរង្វាន់ Daesang លើវិស័យទាំងពីរនៅបណ្តាញផ្សព្វផ្សាយសាធារណៈរបស់ប្រទេសកូរ៉េខាងត្បូង។
ក្រៅពីតារាស្រី Jang Na Ra ក៏មានតារា ២ រូបត្រូវបានគេទទួលស្គាល់ជាតារាពហុជំនាញដែលទទួលបានពានរង្វាន់ Daesang ពីរនៅក្នុងប្រភេទផ្សេងគ្នាគឺតារាស្រីជួរមុខ Lee Hyori បានឈ្នះផ្នែកតារាចម្រៀងឆ្នើម និងផ្នែកម្មវិធីកម្សាន្ដ ស្របពេលតារាប្រុស Lee Seung Gi បានឈ្នះផ្នែកតារាសម្ដែងឆ្នើម និងកម្មវិធីកម្សាន្ដ៕
























Account
Security
Favourite Content