Jaehyun និង Natty ជាសមាជិកក្រុមចម្រៀងខេប៉ុបដែលមានការងារច្រើនបំផុតប្រចាំឆ្នាំ ២០២៤

តារាចម្រៀងប្រុស Jaehyun ពីក្រុម BOYNEXTDOOR និងតារាស្រី Natty ពីក្រុម KISS OF LIFE ទទួលតំណែងជាសមាជិកក្រុមចម្រៀងខេប៉ុបដែលទទួលបានការងារច្រើនបំផុតប្រចាំឆ្នាំ។ នេះបើយោងតាមទន្និន័យរបស់កម្មវិធី Blip។ 

កាលពីថ្ងៃទី ២០ ខែធ្នូនេះ Blip កម្មវិធីដែលផ្ដល់ព័ត៌មានពីការងាររបស់សិល្បករខេប៉ុប បានបង្ហាញព័ត៌មានសរុបប្រចាំឆ្នាំ ដោយលទ្ធផលបង្ហាញថា Jaehyun ជាសមាជិកក្រុមចម្រៀងខេប៉ុបផ្នែកបុរស មានការងារច្រើនបំផុត ក្នុងចំនួន ៦៧៩ ការងារ។ ត្បិតទើបតែប្រឡូកក្នុងវិស័យនេះកាលពីខែឧសភា ឆ្នាំ ២០២៣ ក៏ពិតមែន តែ Jaehyun ទទួលបានការងារច្រើនទាំងក្នុងនាមជាតារាទោល និងសមាជិកក្រុម BOYNEXTDOOR។ 

ជាក់ស្ដែង តារាប្រុសវ័យ ២១ ឆ្នាំរូបនេះ មិនត្រឹមតែមាននាមជាតារាចម្រៀងមួយមុខនោះទេ លោកក៏បានចូលរួមសរសេរចម្រៀងនៅក្នុងអាល់ប៊ុមរបស់ក្រុមខ្លួនផងដែរ។ បន្ថែមពីនេះ កាលពីថ្ងៃទី ១៤ ខែធ្នូ កន្លងទៅ សមាជិកទាំង ៦ រូបក៏ទើបតែបានធ្វើកម្មប្រគំតន្រ្តីដំបូងបង្អស់របស់ខ្លួន ហើយកាងារនេះនឹងអូសបន្លាយរហូតដល់ឆ្នាំ ២០២៥ នៅតាមប្រទេសអាស៊ីនានា។ 

សម្រាប់សមាជិកក្រុមចម្រៀងខេប៉ុបផ្នែកនារីវិញ Natty ជាអ្នកទទួលបានតំណែងមួយនេះ ជាមួយនឹងការងារក្នុងដៃរហូតដល់ទៅ ៥៨៣ ការងារ។ ជាក់ស្ដែងនៅក្នុងរយៈពេលមួយឆ្នាំកន្លងមក អ្នកចម្រៀងវ័យ ២២ ឆ្នាំរូបនេះ ជាតារាស្រីមួយរូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំង មិនថាក្នុងការងារថតរូបជាមួយនឹងទស្សនាវដ្តីធំៗ និងការសហការជាមួយនឹងតារាផ្សេងៗទៀត ដូចជាស្ នាដៃចម្រៀងបទ Taxi Blurr រួមគ្នាជាមួយនឹង Jay Park ជាដើម។ 

បន្ថែមពីនេះទៀត កាលពីខែតុលា KISS OF LIFE ក៏ទើបតែបានចាប់ផ្ដើមការប្រគំតន្រ្តីទេសចរណ៍ទីមួយ Kiss Road ហើយនឹងបន្តរហូតដល់ឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។ ទាំងនេះជាការងារត្រួសៗដែលបញ្ជាក់ពីប្រជាប្រិយភាព និងតារាងការងារដ៏មមាញឹករបស់តារាស្រីរូបនេះ។ 

គួរបញ្ជាក់ផងដែរថា តារាងនេះគឺជាលទ្ធផលដែលផ្អែកលើទិន្នន័យរបស់ Blip តែមួយប៉ុណ្ណោះ ដោយបានរៀបរៀងតាមរយៈចំនួននៃការងាររបស់តារាខេប៉ុបតាំងតែពីថ្ងៃទី១​​ ខែមករា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រួមបញ្ចូលទាំងការចូលរួមក្នុងកម្មវិធីនានា ស្នាដៃចម្រៀង និងតន្ត្រី ការចូលរួមក្នុងកម្មវិធីទូរទស្សន៍ ឬបណ្ដាញទំនាក់ទំនងសង្គម និងការងារជាមួយនឹងម៉ាកយីហោនានាជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *