អបអរសាទរតារាស្រី Jacqueline Wong សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការហើយ!

កាលពីពេល​ថ្មីៗនេះ តារាសម្ដែងស្រីហុងកុង Jacqueline Wong បានដឹកដៃគូជីវិតរបស់នាងគឺលោក Lai Man Wang ដែលជាអ្នកវាយស្គរនៅក្នុងក្រុមតន្រ្ដី RubberBand រៀបចំ​ពិធីមង្គលការយ៉ាងសាមញ្ញ និងមានភាពផ្ទាល់ខ្លួនបំផុតក្នុងទីក្រុង Yuen Long នៅហុងកុង។

នៅក្នុងពិធីមង្គលការនេះផងដែរ Jacqueline បានពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ដែលមើលទៅពិតជាស្រស់ស្អាតហើយសក្ដិសម ជាមួយឈុតរបស់កូនកំលោះមែនទែន។ ក្រោយ​ពិធីស្បថស្បែបានបញ្ចប់ លោក Lai Man Wang  ក៏បានពោលពាក្យអរគុណដ៏រំជួលចិត្តទៅកាន់កូនក្រមុំថា អរគុណដែលតែងតែធ្វើជាកន្លែងសុវត្ថិភាពសម្រាប់លោក អរគុណដែលជាតែងតែធ្វើជាអ្នកពិភាក្សារបស់លោក និងអរគុណដែលតែងតែនៅទីនេះគ្រប់ពេលលោកត្រលប់មកផ្ទះវិញ។

លើសពីនេះក៏មានពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះប្រហែលកំពុងមានផ្ទៃពោះ ដូច្នេះភ្ញៀវដែលចូលរួមទាំងអស់មិនបានបង្ខំឱ្យគូស្នេហ៍មួយគូនេះផឹកសប្បាយច្រើននោះទេ។ ក្នុងនោះមានភ្ញៀវចូលរួមមួយចំនួនបានឃើញថាពួកគេទាំងពីរបានថើបគ្នាពោរពេញដោយក្ដីស្រឡាញ់ ហើយកូនកំលោះបានមើលថែកូនក្រមុំបានយ៉ាងល្អទៀតផង។

នៅពេលយប់សមាជិករបស់ក្រុមតន្រ្តីទាំងអស់ក៏បានមកចូលរួមដែរ ហើយក្នុងនោះ Mau Hou Cheong បានជូនពរដល់គូស្វាមីភរិយាថ្មីថ្មោង និងបានចែករំលែកថាបំណងរបស់ Lai Man Wang គឺចង់រៀបការលក្ខណៈឯកជន ដូច្នេះពួកលោកជាបងប្អូននៅទីនេះត្រូវតែជួយធ្វើវាឱ្យបានសម្រេច។ មិនតែប៉ុណ្ណោះ សម្រាប់ភ្ញៀវដែលមកចូលរួមពិធីមង្គលការមួយនេះត្រូវឆែកមើលសំបុត្រអញ្ជើញយ៉ាងត្រឹមត្រូវ ថែមទាំងមានរៀបចំឡានក្រុងសម្រាប់ដឹកជញ្ជូនភ្ញៀវចេញចូលទៀតផង។

គួរបញ្ជាក់ដែរថា Jacqueline និង Lai Man Wang ត្រូវបានគេរាយការណ៍ថាបានចុះឈ្មោះរៀបការនៅក្នុងខែសីហាឆ្នាំនេះ ចំពេលមានពាក្យចចាមអារ៉ាមអំពីការមានផ្ទៃ​ពោះ។ នៅពេលផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន តារាស្រី Jacqueline Wong បានប្រាប់ថានាងពិតជាអរគុណសម្រាប់ពាក្យជូនពររបស់អ្នកទាំងអស់គ្នា ហើយនាងក៏មិនមានអ្វីត្រូវនិយាយផ្សេងទៀតនោះទេ។

ជាមួយគ្នានេះ អំឡុងពេលលោកចួលរួមក្នុងកម្មវិធីមួយអតីតមិត្តប្រុសរបស់នាង តារាប្រុស Kenneth Ma ក៏បានផ្ញើសារជូនពរដល់អ្នកទាំងពីរឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងមានភាពផ្អែមល្ហែមជារៀងរហូត។ ទន្ទឹមនឹងនេះ តារាប្រុសរូបនេះក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ជាមួយអនាគតភរិយាបណ្ដូលចិត្ត Roxanne Tong នៅចុងឆ្នាំនេះផងដែរ៕

កន្លែងរៀបចំអាពាហ៍ពិពាហ័របស់ Jacqueline Wong និង Lai ManWang



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង