នៅក្នុងដំណើរផ្សព្វផ្សាយអាល់ប៊ុមថ្មី MAGICMAN 2 នៅក្នុងប្រទេសឥណ្ឌា Jackson Wang មានឱកាសបានអង្គុយជជែកគ្នាជាមួយនឹងសារព័ត៌មាន India Today ជាកន្លែងដែលលោកបង្ហើបថា ខ្លួនក៏ជាអ្នកគាំទ្ររបស់ BTS ម្នាក់ដែរ។

នៅក្នុងបទសម្ភាសន៍ទាក់ទងនឹងបទ BUCK ដែលជាស្នាដៃសហការគ្នារវាង Jackson Wang និងសិល្បករឥណ្ឌា Diljit Dosanjh តារាប្រុសខេប៉ុបដើមកំណើតលើទឹកដីហុងកុងរូបនេះ បានសារភាពថា៖ “ខ្ញុំគឺជា ARMY (ឈ្មោះក្រុមអ្នកគាំទ្ររបស់ BTS) តែខ្ញុំសុំលំអៀង ទៅចូលចិត្ត RM ជាងគេ”។
ស្របពេលដែលពិធីការិនីលើកឡើងថា អ្នកទាំងពីរមានរសជាតិក្នុងសិល្បៈស្រដៀងគ្នា តារាប្រុសវ័យ ៣១ឆ្នាំបានប្រកែកភ្លាមៗថា៖ “ទេ! RM គាត់មានភាពស៊ីជម្រៅនៅក្នុងស្នាដៃគាត់ជាងខ្ញុំ។ ខ្ញុំអាចនិយាយបានថា គាត់ជាអ្នកសិល្បៈដ៏ពូកែម្នាក់ ខ្ញុំរៀនសូត្រពីគាត់បានច្រើនមែនទែន”។

ដោយឡែក នៅពេលដែលសាកសួរអំពីក្ដីរំពឹងពីកិច្ចសហការគ្នារវាងសិល្បករទាំងពីរនៅគ្រាអនាគត Jackson Wang បានតបវិញថា៖ “ខ្ញុំគិតថា ប្រហែលជាមិនអាចទេ ព្រោះ RM រវល់ណាស់។ គាត់ប្រហែលជាមិនមានពេលវេលាសម្រាប់ខ្ញុំទេ។ ប៉ុន្តែវាមិនអីទេ ទុកឱ្យវាទៅតាមដំណើរទៅ ព្រោះយ៉ាងណាយើងក៏ជាមិត្តនឹងគ្នា”។
ដ្បិតមិនទាន់មានដំណឹងល្អពីស្នាដៃរួមគ្នារវាងសមាជិក GOT7 និងមេក្រុម BTS ក្ដី តែនៅថ្ងៃទី១៨ ខែកក្កដានេះ Jackson Wang គ្រោងនឹងចេញអាល់ប៊ុមថ្មី គឺ MAGICMAN 2 ជាមួយនឹងចម្រៀង ៤បទគឺ High Alone, BUCK (feat. Diljit Dosanjh), GBAD និង Hate to Love ដែលនឹងបើកបង្ហាញពីទិដ្ឋភាពមួយផ្នែកនៃជីវិតតារាប្រុស៕























Account
Security
Favourite Content