ទោះអាយុចូលខ្ទង់ ៧០ ក្ដី ឈិនឡុងនៅតែប្ដេជ្ញាចិត្តលេងឈុតគ្រោះថ្នាក់ដោយខ្លួនឯង មិនបាច់មានតួជំនួស

ក្នុងកិច្ចសម្ភាន៍ជាមួយនឹងសារព័ត៌មាន Haute Living ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែឧសភានេះ​ Jackie Chan ឬតួឈិនឡុង នៅតែតាំងចិត្តលេងឈុតគ្រោះថ្នាក់ដោយខ្លួនឯង ព្រោះវាជាអ្វីដែលជាខ្លួនលោក និងនាំឱ្យលោកល្បីល្បាញមកដល់សព្វថ្ងៃនេះ។

នៅក្នុងឆ្នាំ ២០២៥នេះ តារាប្រុសល្បីឈ្មោះលើជំនាញប៉ិនប្រសប់ក្នុងឈុតឆាកប្រយុទ្ធរូបនេះ មានអាយុ ៧១ឆ្នាំទៅហើយ ក៏ប៉ុន្តែលោកបានបង្ហើបថា លោកនៅមិនទាន់មានគម្រោងឈប់សម្រាកពីការងារនេះទេ ខណៈដែលភាពយន្តថ្មីរបស់ខ្លួន គឺរឿង Karate Kid: Legends ក៏នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី៣០ ខែឧសភាខាងមុននេះ។

ដ្បិតចូលដល់វ័យជ្រេទៅហើយ ឯសុខភាពក៏ធ្លាក់ចុះជាងមុន តែ Jackie Chan បានបង្ហាញការតាំងចិត្តថា លោកនឹងនៅតែលេងឈុត Stunt ដោយខ្លួនឯង និងនៅតែធ្វើរៀងនេះរហូតដល់លោកឈប់សម្ដែងតែម្ដង។ តារាចិនរូបខាងលើ និយាយថា៖ “ប្រាកដណាស់ ថាខ្ញុំសម្ដែងឈុត Stunt ខ្លួនឯងរហូត។ វាជាអ្វីដែលជាខ្ញុំ។ វានឹងគ្មានអ្វីប្រែប្រូលនេះទេ រហូតដល់ថ្ងៃខ្ញុំចូលនិវត្តន៍”។

ដោយបានសន្សំបទពិសោធន៍មករាប់សិបឆ្នាំ តួឈិនឡុងបានរៀបរាប់បន្តថា៖ “នៅពេលដែលអ្នកធ្វើវាមកដល់ឆ្នាំទី ៦៤ហើយ ការត្រៀមរាងកាយ វាលែងជាអ្វីដែលចាំបាច់ទៀតហើយ។ គ្រប់យ៉ាង គឺវានៅនឹងចិត្តវិញ្ញាណ និងស្មារតី។ វាគឺជាអ្វីដែលសាច់ដុំទម្លាប់ទៅហើយ”។

តួក្បាច់គុនជើងចាស់រូបនេះ បានពន្យល់ថា ទោះក្នុងពេលបច្ចុប្បន្ន មានបច្ចេកវិទ្យាកុំព្យូទ័រអាចជួយសម្រាលបន្ទុកដល់តួសម្ដែងក៏ពិតមែន តែវាក៏បានធ្វើឱ្យភាពស្ដែងមួយចំនួនបានបាត់បង់។ លោកក៏យល់ឃើញទៀតថា នៅពេលដែលទស្សនិកជនដឹងពីវត្តមាននៃបច្ចេកវិទ្យាទាំងនេះ អ្នកទស្សនាក៏លែងគិតថា វាគ្រោះថា្នក់ និងពិបាកដូចមុន រហូតលែងមានអារម្មណ៍ស្លុងនឹងឈុតឆាកទាំងនោះដូចដើម។

យ៉ាងណាមិញ លោកក៏បាននិយាយដែរថា៖ “ទោះបែបនេះក្ដី តែខ្ញុំមិនគាំទ្រឱ្យតួសម្ដែងយកជីវិតរបស់ខ្លួនទៅប្រឈមនឹងគ្រោះថ្នាក់ទេ ក៏ព្រោះតែត្រូវសម្ដែងក្នុងឈុត Stunt ដូចអ្វីដែលខ្ញុំធ្លាប់ធ្វើ ព្រោះវាមានហានិភ័យខ្ពស់មែនទែន”។

គួររំឭកផងដែរថា Jackie Chan បានចូលប្រឡូកក្នុងវិស័យភាពយន្តប្រយុទ្ធនេះតាំងតែពីអាយុ ៨ ឆ្នាំមកម៉្លេះ។ ប្រមាណ ១០ឆ្នាំបន្ទាប់ពីនោះ លោកបានទទួលសម្ដែងជាតួជំនួសនៅក្នុងភាពយន្តរបស់តារាចិនល្បីឈ្មោះ Bruce Lee ដែលទស្សនិកជនខ្មែរតែងស្គាល់ថាជា លីស៊ាវឡុង។

មកដល់ឆ្នាំ ១៩៧៨ ឈិនឡុងក្នុងវ័យ ២៤ឆ្នាំ បានក្លាយជាតារាឯកក្នុងវិស័យភាពយន្តវាយតប់របស់ហុងកុង មុននឹងមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោក តាមរយៈរឿង Rush Hour ក្នុងឆ្នាំ ១៩៩៨៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *