តម្លៃខ្ពស់មិនធម្មតា! វីឡាប្រណិតដែល J-Hope ស្នាក់នៅឯទីក្រុង LA ដាក់ឱ្យជួលជាសាធារណៈ ក្នុងតម្លៃ ៩ម៉ឺនដុល្លារ

ផ្ទះដែល J-Hope បានស្នាក់នៅ អំឡុងពេលទៅផលិតអាល់ប៊ុមថ្មី ឯទីក្រុង Los Angeles បានដាក់ឱ្យជួលជាសាធារណៈនៅលើកម្មវិធី Airbnb Luxe ក្នុងនាមជាផ្ទះជួលលំដាប់ High-end ជាមួយនឹងតម្លៃជាង ៩ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។

មានទីតាំងនៅ Beverly Hills ផ្ទះមួយខ្នងនេះមានបន្ទប់គេង និងបន្ទប់ទឹកចំនួន ៥បន្ទប់ ជាមួយគ្នានឹងអាងហែលទឹកផ្ទាល់ខ្លួន និងបន្ទប់ដទៃទៀត ដោយការដាក់ជួលនេះ មានតម្លៃ ៧១​ ៣៤០ ដុល្លារអាមេរិកក្នុងមួយខែ និងអាចឈានដល់ ៩ម៉ឺនដុល្លារអាមេរិក ក្រោយបូកបញ្ចូលទាំងថ្លៃសម្អាត តម្លៃសេវាកម្ម និងថ្លៃពន្ធរួចរាល់។

ផ្ទះប្រណិតដែលមានទីតាំងនៅចំ ចំណុចសំខាន់របស់ហូលីវូដមួយខ្នងនេះ បានបើកបង្ហាញដល់មហាជនជាលើកដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ តាមរយៈកម្មវិធីទូរទស្សន៍របស់ MBC “I Live Alone” ដែលបានបង្ហាញពីជីវិតរស់នៅរបស់តារាវ័យ ៣១ឆ្នាំរូបនេះ អំឡុងពេលផលិតបទថ្មី ឯទីក្រុង Los Angeles។

ជាក់ស្ដែង J-hope បានប្រាប់ថា៖ “ខ្ញុំមក LA ដើម្បីធ្វើការលើអាល់ប៊ុមចម្រៀងទោលដ៏សំខាន់មួយរបស់ខ្ញុំ។ ខ្ញុំមានគម្រោងនេះ តាំងតែពីមុនបញ្ចប់ភារកិច្ចក្នុងជួរយោធាម៉្លេះ”។

ខុសប្លែកពីផ្ទះសម្រាប់ស្នាក់នៅទូទៅ ផ្ទះមួយខ្នងនេះមានចំណុចពិសេសខុសប្លែកពីគេ​​​ត្រង់ថា នៅក្នុងផ្ទះនេះមានបំពាក់នូវស្ទូឌីយោថតសំឡេងផ្ទាល់ខ្លួនមួយតែម្ដង ដោយសមាជិក BTS រូបនេះបានរៀបរាប់ថា៖ “ខ្ញុំបានចំណាយពេលជាច្រើននៅផ្ទះ អ៊ីចឹងហើយខ្ញុំបានរៀបចំកន្លែងដែលខ្ញុំអាចថតសំឡេងបាន”។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ J-Hope កំពុងតែមមាញឹកនឹងកម្មវិធីប្រគំតន្រ្តីទោល “Hope on the Stage” ដោយបានចាប់ផ្ដើមកម្មវិធីទី១ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឯទីក្រុងសេអ៊ូល មុននឹងបន្តទៅទីក្រុងដទៃទៀត ដូចជាទីក្រុងម៉ានីល សិង្ហបុរី ហ្សាការតា បាងកក ម៉ាកាវ តៃប៉ិ អូសាកា និងទីក្រុងធំៗក្នុងទ្វីបអាមេរិកខាងត្បូង រួមមានទីក្រុង Brooklyn ទីក្រុង Chicago និងទីក្រុងម៉ិកស៊ិកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *