កុំចេះតែហ៊ាន! អ្នកផ្សាយព័ត៌មានមិនពិតពី Wonyoung ពេលនេះត្រូវតុលាការកាត់ក្ដីឱ្យបង់សំណង ១០០ លានវ៉ុន

សមាជិកក្រុមចម្រៀងនារីកូរ៉េ IVE, Won Young បានទទួលសំណង ១០០លានវ៉ុន ស្មើនឹងជាង ៧៣ ៤០០ ដុល្លារអាមេរិក ក្រោយឈ្នះក្ដីប្រឆាំង Youtuber ឈ្មោះ Sojang ដែលផ្សាយព័ត៌មានមិនពិតអំពីនាង។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េនានាកាលពីថ្ងៃទី ១៤ ខែឧសភា បានឱ្យដឹងថា YouTuber ឈ្មោះ Sojang ត្រូវបានកាត់ទោសដោយគ្មានការឃុំខ្លួន លើការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងបង្កាច់បង្ខូចឈ្មោះ Jang Won Young និងត្រូវបានបញ្ជាឱ្យបង់ប្រាក់ចំនួន ១០០ លានវ៉ុនស្មើនឹងជាង ៧៣ ០០០ ដុល្លារអាមេរិកជាសំណងរដ្ឋប្បវេណី។

កាលពីខែមីនាកន្លងទៅ ផលិតកម្ម Starship Entertainment ដែលជាទ្រនំរបស់ក្រុមចម្រៀង IVE បានបង្ហាញពីចេតនារបស់ពួកគេក្នុងការបន្តការតស៊ូផ្លូវច្បាប់ប្រឆាំងនឹង YouTuber Sojang បន្ទាប់ពី Youtuber ស្រីរូបនេះបានប្តឹងឧទ្ធរណ៍ចំពោះការវិនិច្ឆ័យលើកមុន ដែលបញ្ជាឱ្យនាងបង់ប្រាក់ចំនួន ១០០ លានវ៉ុនសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមថា Jang Won Young បានជួលមនុស្សឱ្យសរសេរ Comment អាក្រក់អំពីសមាជិក IVE ដទៃទៀត។

បង្ហាញមុខដំបូងក្នុងឆ្នាំ២០១៨ ជាមួយក្រុម IZ*ONE មុនចូលក្រុម IVE ក្នុងឆ្នាំ២០២១ បច្ចុបន្ន Jang Won Young ក្នុងវ័យ ១៩ឆ្នាំបានក្លាយជាតារាជួរមុខមួយរូបក្នុងចំណោមក្រុមខេប៉ុបជំនាន់ទី៤។ ប្រភពផ្ទៃក្នុងបានទម្លាយថានាងអាចរកចំណូលបានជិត ២លានដុល្លារក្នុងឆ្នាំ២០២៣ តាមរយៈភាពជោគជ័យនៃក្រុម IVE និងការងារទោលរបស់ខ្លួន។ ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ Won Young ក៏បានរងនូវការវាយប្រហារជារឿយៗដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិត ជាហេតុធ្វើឱ្យខាងផលិតកម្មត្រូវចាត់វិធានការក្ដៅតាមផ្លូវច្បាប់។

ថ្មីៗនេះដែរ Won Young និងសមាជិក IVE បានធ្វើការ Comeback ជាមួយអាល់ប៊ុមថ្មី “Ive Switch” ជាមួយបទនាំមុខមានចំណងជើងថា “Heya” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ



Leave a Reply

Your email address will not be published.Required fields are marked *