លេងចំរបស់ពិត! អ្នកប្ដឹង IU ថាលួចចម្លងបទចម្រៀងខ្លួនពេលនេះត្រូវបង់សងជំងឺចិត្តនាងវិញរាប់ម៉ឺនដុល្លារ

បុគ្គលដែលបានចោទប្រកាន់មិនត្រឹមត្រូវចំពោះ IU ពីបទលួចចម្លងបទចម្រៀងត្រូវបានកាត់ទោស​ឱ្យបង់ប្រាក់សំណងចំនួន ៣០ លានវ៉ុន ឬ ២១០០០ ដុល្លារអាមេរិកជាសំណង។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការក្រុងសេអ៊ូលចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ។

តុលាការកណ្ដាល​ក្រុង​សេអ៊ូល​ ​បាន​សម្រេច​ថា​ចុង​ចោទ​ត្រូវ​សង​សំណង​ដល់ IU សម្រាប់​ការ​ខូច​ខាត​ដែល​នាង​បាន​រង​គ្រោះ​បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​លួច​ចម្លង។

គួររំឭកថា ជនល្មើសខាងលើបានចោទប្រកាន់ IU ពីបទលួចចម្លងបទចម្រៀងចំនួនប្រាំមួយបទពីសិល្បករផ្សេងទៀតរួមមានបទ “The Red Shoes” (ចេញឆ្នាំ២០១៣), “Good Day” (ចេញឆ្នាំ២០១០), “Bbibbi” (ចេញឆ្នាំ២០១៨), “Pitiful” (ចេញឆ្នាំ២០០៩), “Boo” (ចេញឆ្នាំ២០០៩) និងបទ ” Celebrity” (ចេញឆ្នាំ២០២១) និងបានបំពានច្បាប់រក្សាសិទ្ធិ ដោយបានដាក់ពាក្យបណ្តឹងទៅប៉ូលីសកាលពីខែឧសភា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណា ប៉ូលីសបានច្រានចោលពាក្យបណ្តឹងនេះនៅក្នុងខែសីហា ដោយពន្យល់ថា ការចោទប្រកាន់នេះមិនមែនជាទោសឧក្រិដ្ឋនោះទេ។ នៅខែកញ្ញាឆ្នាំដដែល IU ក៏បានប្ដឹងត្រលប់ទៅបុគ្គលនោះវិញពីបទបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង។

បច្ចុប្បន្ន IU ក៏កំពុងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកផ្សេងទៀតដែលបានផ្សព្វផ្សាយចោទប្រកាន់នាងពីបទលួចចម្លងដោយគ្មានមូលដ្ឋាននៅលើអ៊ីនធឺណិត ក៏ដូចជាអ្នកដែលបង្ហោះខ្លឹមសារអាក្រក់អំពីរូបនាងផងដែរ។ កន្លងមក មានបុគ្គល​មួយ​ចំនួន​បាន​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ រួម​ទាំង​ការ​ផាក​ពិន័យ​រួច​ហើយ ៕

ចុចអានបន្ត៖ មានចំណុចអស្ចារ្យបែបនេះទើប IU ត្រូវបាន Billboard ចាត់ថ្នាក់ជាសិល្បករលេខ១ នៅកូរ៉េខាងត្បូង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *