ព្រោះចំណុចទាំងនេះទើប IU មិនស្ទាក់ស្ទើរជ្រើសយក V ជាតួឯកប្រុសក្នុងវីដេអូចម្រៀងថ្មីរបស់ខ្លួន

នៅយប់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ តារាចម្រៀងខេប៉ុបល្បី IU បានបញ្ចេញវីដេអូចម្រៀងថ្មីមានចំណងជើងថា “Love Win All”។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសប្បាយរីករាយនោះគឺមានការចូលរួមសម្ដែងដោយសមាជិកក្រុមចម្រៀង BTS គឺ V។ ក្រោយចេញជាផ្លូវការបានរយៈពេល ៥ ថ្ងៃ បទចម្រៀងនេះមានអ្នកចូលទស្សនារហូតដល់ជាង ៣១ លានដងក្នុងយូធូប និងក្លាយជាបទចម្រៀងពេញនិយមមួយសម្រាប់ដើមឆ្នាំ ២០២៤។

IU និង V ត្រូវបានអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គមលើកឡើងថា ពិតជាស័ក្តិសមគ្នាទាំងការសម្ដែង និងរូបសម្រស់របស់តារាប្រុសស្រីទាំងពីរ។ សម្រាប់អត្ថន័យបទចម្រៀងវិញ ក៏ធ្វើឲ្យមនុស្សជាច្រើនហាក់រំជួលចិត្ដ ដោយនិយាយពីគូស្នេហ៍មួយគូដែលពិការ និងរស់ក្នុងពិភពលោកគេរើសអើង ប៉ុន្ដែក៏ជ្រើសយកវិធីដើម្បីបំបាត់ការឈឺចាប់ និងរស់នៅដោយសប្បាយរីករាយជាមួយគ្នាមិនខ្វល់ពីអ្វីទាំងអស់។

នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ គណនីយូធូបផ្លូវការរបស់ IU គឺ IU Official បានបញ្ចេញវីដេអូរៀបរាប់ពីការថតវីដេអូចម្រៀងថ្មី។ ក្នុងនោះក៏បានបង្ហើបប្រាប់ពីមូលហេតុដែលសមាជិកក្រុម BTS គឺ V ត្រូវបានជ្រើសរើសជាតួឯកប្រុសក្នុងវីដេអូចម្រៀងរបស់ IU។

IU បានបញ្ជាក់ថា៖ នៅពេលនិយាយរំឭកដល់តួប្រុសត្រូវសម្ដែងក្នុងវីដេអូចម្រៀងថ្មី នាងបានចោទសួរទៅកាន់អ្នកដឹកនាំ និងជជែកពិភាក្សាគ្នា។ ពួកយើងត្រូវការតួប្រុសដែលមានអារម្មណ៍មើលទៅដូចមនុស្សដែលមានវ័យក្មេង និងអាចមានរូបរាងឡូយទាក់ទាញខ្លាំងនៅពេលតុបតែងខ្លួន។ ជាពិសេស គឺមានអារម្មណ៍មួយដែលអាចឲ្យតួស្រីអាចទុកចិត្ដបាន។ រូបនាងក៏នឹកឃើញដល់ V និងគិតថា នាងត្រូវតែទាក់ទងទៅ V។ ដំបូងនាងបានផ្ញើចម្រៀងទៅឲ្យ V ស្ដាប់ជាលទ្ធផលគេពេញចិត្ដ និងសម្រេចចិត្ដចូលរួមសម្ដែងជាតួប្រុសក្នុងវីដេអូចម្រៀងនាងតែម្ដង។

ទន្ទឹមនេះ V ក៏បានបង្ហើបប្រាប់ផងដែរពីមូលហេតុធ្វើឲ្យខ្លួនសម្រេចចិត្ដសម្ដែងក្នុងវីដេអូចម្រៀងរបស់តារាស្រី IU។ ទី ១ អ្នកដឹកនាំចម្រៀងនេះគឺជាលោក Uhm TaeHwa រូបគាត់ជាអ្នកដឹកនាំរឿងល្បី “Concrete Utopia”។ ណាមួយស្ទីលចម្រៀងមួយនេះលោកពិតជាចូលចិត្ដ បើលោកមិនបានចូលរួមច្បាស់ជាស្ដាយក្រោយមិនខាន។  

គួរបញ្ជាក់ថា ការសហការគ្នាលើកនេះ IU និង V ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន និងអ្នកគាំទ្រ ជាពិសេសទទួលបានមតិល្អៗ ជាច្រើន ស្របពេលដែលមនុស្សជាច្រើនសង្ឃឹមថាអ្នកទាំងពីរអាចសហការគ្នាម្ដងទៀតនៅពេលអនាគត។ មែនទែនទៅ នេះមិនមែនជាលើកទី ១​ ដែល IU សហការជាមួយ V ឡើយ កាលពីខែ កញ្ញា កន្លងទៅ V ក៏បានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី “IU’s Palette ហើយអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាល និងក្ដីស្រឡាញ់ចំពោះតន្ដ្រី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ