IU ឆ្លើយតបបែបនេះក្រោយមានការចុះផ្សាយថានាងបានតម្លៃខ្លួនកប់ពពកសម្រាប់រឿង ‘When Life Gives You Tangerines’

តារាចម្រៀង និងសម្តែងកូរ៉េ IU បានបដិសេធចំពោះព័ត៌មានចុះផ្សាយថានាងទទួលបាន តម្លៃខ្លួន ៥០០ លានវ៉ុន (ប្រហែល ៣៤៥ ០០០ ដុល្លារ) ក្នុងមួយភាគសម្រាប់ការសម្ដែងនៅក្នុងរឿងភាគ ‘When Life Gives You Tangerines’ របស់ Netflix ។

នៅថ្ងៃទី ១៨ ខែមីនា នេះអ្នកនាំពាក្យរបស់ផលិតកម្ម Pan Entertainment ដែលជាក្រុមហ៊ុនផលិតរឿង បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា “ព័ត៌មានដែលចុះផ្សាយថា IU ទទួលបាន ៥០០ លានវ៉ុនក្នុងមួយភាគគឺខុសពីការពិតទាំងស្រុង” ។

គួរបញ្ជាក់ថា មានមតិចម្រូងចម្រាសជាច្រើនបានចាប់ផ្តើម បន្ទាប់ពីជនអនាមិកម្នាក់នៅលើសហគមន៍អនឡាញបានចោទប្រកាន់ថា IU និង Park Bo Gum ទទូលបាន ៥០០ លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរបស់ពួកគេនៅក្នុងរឿង ‘When Life Gives You Tangerines’ ។ ការបង្ហោះដដែលក៏បានអះអាងផងដែរថា តារាសម្ដែង Park Hyung Sik ដែលបច្ចុប្បន្នកំពុងសម្តែងក្នុងរឿង ‘Treasure Island’ របស់ប៉ុស្តិ៍ SBS ទទួលបាន ៥០០​ លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរឿង ‘Doctor Slump’ របស់ប៉ុស្តិ៍ JTBC និងចុះផ្សាយទៀតថាតារាសម្ដែង Lee Jung Jae ទទួលបានរហូតដល់ ១ ពាន់លានវ៉ុនក្នុងមួយភាគសម្រាប់ការសម្ដែងរឿង ‘Squid Game 2’ របស់ Netflix ។

សម្តែងដោយ IU និង Park Bo Gum រឿងភាគ ‘When Life Gives You Tangerines’ មានសាច់រឿងនិយាយពីជីវិតតស៊ូឆ្លងកាត់ ៤ រដូវកាលរបស់ Ae Soon និង Gwan Shik ដែលជាប្ដីប្រពន្ធកម្សត់កម្រមួយគូលើកោះ Jeju ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ ចាប់ផ្ដើមបញ្ចាំងភាគដំបូងកាលពីថ្ងៃទី៧ ខែមីនា​ ភាពយន្តភាគមួយនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *