កម្មវិធីប្រកួតបវរកញ្ញាដ៏ធំលំដាប់ពិភពលោក Miss Universe 2023 លើកទី៧២ ទើបតែចាប់ផ្តើមបានរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ នៅទឹកដីអែលសាវ៉ាឌ័រ។ ក្នុងនោះ ចន សុទីម៉ា បវរកញ្ញាតំណាងប្រទេសកម្ពុជា ក៏កំពុងមានវត្តមានក្នុងកម្មវិធីប្រកួតនេះដូចគ្នាដែរ។


Miss Universe Cambodia 2023 រូបនេះ ធ្វើឱ្យហ្វេនៗរំជួលចិត្តជាខ្លាំង ព្រោះរយៈពេលត្រឹម ២-៣ ថ្ងៃប៉ុណ្ណោះ សុទីម៉ា ឆក់បានក្រសែភ្នែកហ្វេនផេកកបវរកញ្ញាអន្តរជាតិធំៗជាច្រើន ឱ្យសម្លឹងមើលរូបនាងគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ ថែមទាំងទាក់ចិត្តហ្វេនផេកបរទេសទាំងនោះឱ្យបង្ហោះរូបថតនាងព្រោងព្រាតលើ Instagram ថែមទៀតផង។











ពេលនេះរូបថតដ៏ស្រស់ស្អាតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ កំពុងហោះអណ្តែតលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) យ៉ាងព្រោងព្រាត ដោយសារតែកម្ពស់ រូបសម្រស់ និងការរៀបចំខ្លួនដ៏ទាក់ទាញរបស់បវរកញ្ញាកម្ពុជារូបនេះ។
លើសពីនេះទៀតនោះ សូម្បីតែសម្ភារៈប្រើប្រាស់ដូចជា វែនតា និងស្បែកជើងរបស់ ចន សុទីម៉ា ក៏ត្រូវគណនី Instagram ដែលនិយកតាមដានតម្លៃរបស់ប្រេនដែលបវរកញ្ញាពាក់ទៅប្រកួត លើកយកមកបើកបង្ហាញផងដែរ។ ជាក់ស្តែងស្បែកជើង RENE CAOVILLA ដែល សុទីម៉ា ពាក់ថ្ងៃដំបូងមានតម្លៃដល់ទៅ ១ ៦៦០ ដុល្លារ ចំណែក វែនតា LOUIS VUITTON Moon Square Sunglasses ដែលពាក់ថ្ងៃទី២ មានតម្លៃ ៦៤៥ ដុល្លារឯណោះ។
ក្រៅពីរូបថតដែលបង្ហោះព្រោងព្រាត បវរកញ្ញាកម្ពុជា ចន សុទីម៉ា ក៏ត្រូវហ្វេនជាជនជាតិថៃនៅកន្លែងប្រកួតផ្ទាល់សរសើរថា កម្ពុជាឆ្នាំនេះពិតស្រស់ស្អាតខ្លាំងណាស់ ហើយ សុទីម៉ា ផ្ទាល់ក៏បានលេចមុខក្នុង story គណនី Instagram Miss Universe ញឹកញាប់ផងដែរ។
តាមរយៈរូបភាព និងសកម្មភាពទាំងអស់នេះ ធ្វើឱ្យហ្វេនៗនិងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងក្តីរំពឹងខ្ពស់លើចន សុទីម៉ា ព្រោះនាងហាក់មានចំណុចវិជ្ជមានច្រើនអាចប្រដំប្រសងគ្នាជាមួយបវរកញ្ញាមកពីជុំវិញពិភពលោកបាន៕























Account
Security
Favourite Content