ចូលប្រកួតបាន ២-៣ ថ្ងៃ រូបថត ចន សុទីម៉ា អណ្តែតលើគណនីបវរកញ្ញាបរទេសព្រោងព្រាត

កម្មវិធីប្រកួតបវរកញ្ញាដ៏ធំលំដាប់ពិភពលោក Miss Universe 2023 លើកទី៧២ ទើបតែចាប់ផ្តើមបានរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ នៅទឹកដី​អែលសាវ៉ាឌ័រ។ ក្នុងនោះ ​ចន សុទីម៉ា បវរកញ្ញាតំណាងប្រទេសកម្ពុជា ក៏កំពុងមានវត្តមានក្នុងកម្មវិធីប្រកួតនេះដូចគ្នាដែរ។ 

Miss Universe Cambodia 2023 រូបនេះ ធ្វើឱ្យហ្វេនៗរំជួលចិត្តជាខ្លាំង ព្រោះរយៈពេលត្រឹម ២-៣ ថ្ងៃប៉ុណ្ណោះ សុទីម៉ា ឆក់បាន​ក្រសែភ្នែកហ្វេនផេកកបវរកញ្ញាអន្តរជាតិធំៗជាច្រើន ឱ្យសម្លឹងមើលរូបនាងគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ ថែមទាំងទាក់ចិត្តហ្វេនផេកបរទេសទាំងនោះឱ្យបង្ហោះរូបថតនាងព្រោងព្រាតលើ Instagram ថែមទៀតផង។

ពេលនេះរូបថតដ៏ស្រស់ស្អាតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ កំពុងហោះអណ្តែតលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) យ៉ាងព្រោងព្រាត ដោយសារតែកម្ពស់ រូបសម្រស់ និងការរៀបចំខ្លួនដ៏ទាក់ទាញរបស់បវរកញ្ញាកម្ពុជារូបនេះ។

លើសពីនេះទៀតនោះ សូម្បីតែសម្ភារៈប្រើប្រាស់ដូចជា វែនតា និងស្បែកជើងរបស់ ចន សុទីម៉ា ក៏ត្រូវគណនី Instagram ដែលនិយកតាមដានតម្លៃរបស់ប្រេនដែលបវរកញ្ញាពាក់ទៅប្រកួត លើកយកមកបើកបង្ហាញផងដែរ។ ជាក់ស្តែងស្បែកជើង RENE CAOVILLA ដែល សុទីម៉ា ពាក់ថ្ងៃដំបូងមានតម្លៃដល់ទៅ ១ ៦៦០ ដុល្លារ ចំណែក វែនតា LOUIS VUITTON Moon Square Sunglasses ដែលពាក់ថ្ងៃទី២ មានតម្លៃ ៦៤៥ ដុល្លារ​ឯណោះ។

ក្រៅពីរូបថតដែលបង្ហោះព្រោងព្រាត បវរកញ្ញាកម្ពុជា ចន សុទីម៉ា ក៏ត្រូវហ្វេនជាជនជាតិថៃនៅកន្លែងប្រកួតផ្ទាល់សរសើរថា កម្ពុជាឆ្នាំនេះពិតស្រស់ស្អាតខ្លាំងណាស់ ហើយ សុទីម៉ា ផ្ទាល់ក៏បានលេចមុខក្នុង story គណនី Instagram Miss Universe ញឹកញាប់ផងដែរ។ 

តាមរយៈរូបភាព និងសកម្មភាពទាំងអស់នេះ​ ធ្វើឱ្យហ្វេនៗនិងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងក្តីរំពឹងខ្ពស់លើចន សុទីម៉ា ព្រោះនាងហាក់មានចំណុចវិជ្ជមានច្រើនអាចប្រដំប្រសងគ្នាជាមួយបវរកញ្ញាមកពីជុំវិញពិភពលោកបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ