ស្ថានភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មិនសូវល្អសោះ មានទាំងជំងឺសួត និង ទឹកនោមផ្អែម

កាលពី​ពេល​ថ្មី​ៗ​នេះ​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ទៅ​សួរ​សុខទុក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ហើយ​បាន​ទម្លាយ​ពី​ស្ថានភាព​ជំងឺ​របស់​ម្ចាស់​បទ “Time To Rise” ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ២ មុខ​យាយី​រាងកាយ។

បើ​យោង​តាម​ការ​បង្ហោះ​នោះ បាន​ឲ្យ​ដឹង​ថា​លោក​មាន​ជំងឺ​សួត និង​ជំងឺ​ទឹកនោមផ្អែម កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ស្ថិត​នៅ​ភូមិដូង ឃុំ​ស្វាយទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ តាម​រូបភាព​ឃើញ​ស្ថានភាព​លោកតា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​សម្រាន្ត​នៅ​កន្ទាល ដោយ​មាន​លោក​យាយ​ តាត់ ឆេន ជា​អ្នក​មើល​ការ​ខុស​ត្រូវ។ ប្រធាន​សមាគម​សិល្បៈ​បាន​ទៅ​សួរ​សុខទុក្ខ​​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ ​ជាមួយ​គ្រឿងឧបភោគបរិភោគ ព្រម​ទាំង​ថវិកា​មួយ​ចំនួន។

តាម​ការពិត​លោក​តា គង់ ណៃ ក៏​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ធំ​មួយ​នា​ចុង​ខែ​វិច្ឆិកា​នេះ គឺ​លោក​គ្រោង​ថា​នឹង​ទៅ​ចូលរួម អបអរសាទរ​ខួប​ចាប៉ី​ដង​វែង​លើក​ទី​៧ ដែល​ចាប់ផ្ដើម​នា​ថ្ងៃទី ២៩ – ៣០ ខែ​វិច្ឆិកា។ ចៃដន្យ​លោក​តា​បែរ​ជា​ធ្លាក់​ខ្លួន​ឈឺ​ងើប​មិន​រួច​បែប​នេះ​ជា​មុន​ទៅវិញ។ ក្រោយ​ឃើញ​ព័ត៌មាន​របស់​ព្រឹទ្ធាចារ្យ​កោសល្យវោហារ គង់ ណៃ អ្នក​លេង​បណ្ដាញ​សង្គម បួងសួង និង​ជូនពរ​ឲ្យ​វីរ​សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​រូប​នេះ​ឆាប់​ជា​សះស្បើយ​វិញ។

គួរ​បញ្ជាក់​ថា លោក​តា គង់ ណៃ ដែល​ជា​អ្នក​ជំនាញ​ចាប៉ី​ដង​វែង ព្រមទាំង​ភរិយា បាន​ផ្ដល់​កិត្តិយស​បង្ហាញ​វត្តមាន ជា​ពិសេស​ក្នុង​ការ​សម្ដែង​ទស្សនីយភាព «Time To Rise» យ៉ាង​មាន​ថាមពល​ខ្លាំងខ្លា នៅ​ពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​១ ឆ្នាំ ២០២២ ធ្វើ​ឡើង​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​​កន្លង​ទៅ៕

លោកតា គង់ណៃ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​​ កាលឆ្នាំ ២០២២

ស្ថានភាពលោកតា គង់ ណៃ ថ្មីៗនេះ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ