ខែមីនា បវរកញ្ញាវ័យក្មេងកម្ពុជា ២ រូប ក្លាយជាម្ចាស់មកុដអន្តរជាតិ

អ្នក​តាមដាន​វិស័យ​បវរកញ្ញា​បាន​សង្កេត​ឃើញ​ថា កម្ពុជា​កំពុង​តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ផ្នែក​ប្រកួត​ប្រជែង​សម្រស់​នេះ។ ជាក់ស្ដែង​តាំង​ពី​ឆ្នាំ​មុន និង​ថ្មី​ៗ​នេះ គឺ​កម្ពុជា​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការ​បញ្ជូន​បវរកញ្ញា​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ក្នុង​នោះ​បវរកញ្ញា​វ័យ​ក្មេង​ច្រើន​នាក់​ហើយ​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​ពីក្រៅប្រទេស។

ដូច​កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ​បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា ជូរី ល្អហួស ទើប​ក្លាយ​ជា​ម្ចាស់​មកុដ ​Miss PreTeen Junior Idol World Official 2024 ហើយ​អ្នក​ដែល​បំពាក់​មកុដ​ឲ្យ​ល្អ​ហួស គឺ ឃឿន ប៉ូលីកា ដែល​ជា Miss PreTeen Junior Idol World Official 2023 និង​សុទ្ធ​សឹង​ជា​ជនជាតិ​ខ្មែរ​ដូចគ្នា។

មិន​មែន​មាន​តែ ល្អហួស ប៉ុណ្ណោះ​ទេ​ដែល​ទើប​ក្លាយ​ជា​ម្ចាស់​មកុដ Miss PreTeen Junior Idol World Official 2024 ទេ កាលពី​ដើម​ខែ​មីនា​នេះ​ដែរ​បវរ​កញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា​មួយ​រូប​ផ្សេង​ទៀត គឺ​ ហ្រ្វេតឌ្រីកសន អេរីកាស្កាយ ក៏​បាន​ក្លាយ​ជា​ជយលាភី Miss Preteen Global 2024 ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។ អ្វី​ដែល​កាន់តែ​រំភើបទាំង ជូរី ល្អហួស និង ហ្រ្វេតឌ្រីកសន អេរីកាស្កាយ ជា​បេក្ខភាព​ប្រកួត Miss PreTeen Cambodia 2023 ហើយ ល្អហួស ជា winner និង ហ្រ្វេតឌ្រីកសន អេរីកាស្កាយ ជា1st Runner up​ ដល់ពេលទៅអន្តរជាតិ ឈ្នះ​មកុដ​ទាំង២។

កាល ល្អហួស ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ក៏​មាន​បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា ២ រូប​ផ្សេង​ទៀត​ចូលរួម​ប្រកួត​របស់​កម្មវិធី Junior Idol World Official 2024។ ទោះ​មិន​បាន​មកុដ តែ ​កុមារី ជា អមរាសូហ្វី Little Miss Cambodia 2023 ជា​លំដាប់​រង​ទី​២ ពី​កម្មវិធី Little Miss Junior Idol World 2024 រួមជាមួយពានរង្វាន់ដូចជា Photogenic និង Best Interview ហើយ យិត អេលីស 2ND Runner Up Miss Teen Junior Idol World 2024។ ចំណែក​បវរកញ្ញាវ័យក្មេងចេញទៅប្រកួត​ព្រមជាមួយ ហ្រ្វេតឌ្រីកសន អេរីកាស្កាយ នៅ​ម៉ាឡេស៊ី គឺ ឆេង លីហ្សា ក៏បានឈ្នះតំណែង 2nd Runner up ពីការប្រកួត Little Miss Global 2024 ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ