តាមរយៈសេចក្ដីប្រកាសនៅលើទំព័រហ្វេសបុកផ្លូវការ Miss Cosmo Cambodia បានឱ្យដឹងថាអតីត Miss Grand អ៊ិន លក្ខិណា នឹងក្លាយជាអ្នកតំណាងឱ្យកម្ពុជាចូលរួមការប្រកួត Miss Cosmo 2024 នៅប្រទេសវៀតណាម នាខែកញ្ញាខាងមុខនេះ។

អតីតលំដាប់រងទី២ Miss Grand Cambodia 2023 អ៊ិន លក្ខិណា កំពុងទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិក្នុងតំណែងជា Miss Cosmo Cambodia ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅឯប្រទេសវៀតណាម។
ក្នុងនាមជាអ្នកតំណាងឱ្យកម្ពុជាចូលរួមកម្មវិធីលំដាប់អន្តរជាតិមួយនេះ អ៊ិន លក្ខិណា បានបង្ហាញគោលជំហរ និងការតាំងចិត្តយ៉ាងមុតមាំថានឹងបើកទំព័រជីវិតថ្មី ដោយដើរជាមួយភាពរឹងមាំ និងមោទនភាព។ ជឿជាក់ថា រយៈពេលច្រើនឆ្នាំដែល លក្ខិណា ស្ថិតក្នុងវិស័យបវរកញ្ញា រួមជាមួយសមិទ្ធផលយ៉ាងច្រើនផងដែរនោះ នឹងជួយជាកម្លាំងជំរុញក្នុងការដណ្ដើមយកជ័យជំនះមកឱ្យមាតុភូមិកំណើតដោយមោទកភាព។



គួរបញ្ចាក់ដែរថា Miss Cosmo ជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដោយមាន ៧០ ប្រទេសចូលរួម។ នៅក្នុងឆ្នាំ ២០២៤ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យមួយនេះនឹងប្រារព្ធធ្វើនៅទីក្រុងហូជីមិញ និងតំបន់ទេសចរណ៍សំខាន់ផ្សេងៗទៀតក្នុងប្រទេសវៀតណាម។ បណ្ដា ៧០ ប្រទេសមកពីជុំវិញពិភពលោកគ្រោងមកដល់ប្រទេសវៀតណាមនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៤ ខណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតប្រព្រឹត្តិទៅនៅដើមខែតុលា ឆ្នាំ២០២៤៕
























Account
Security
Favourite Content