កញ្ញា អ៊ិន លក្ខិណា ម្ចាស់តំណែង Top 10 Miss Cosmo 2024 ដ៏មានប្រជាប្រិយភាព និងសម្បូរទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ បន្ទាប់ពីចប់កម្មវិធី Top 10 Miss Cosmo 2024 ហើយបវរកញ្ញាខ្មែរដែលមានកម្ពស់ខ្ពស់ និងសមត្ថភាពដ៏អស្ចារ្យ បានការងារដើរបង្ហាញម៉ូដ និងការងារផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់។



ថ្មីៗនេះ លក្ខិណា ក៏ទើបបញ្ចប់ការងារជាគ្រូបង្វឹក catwalk ដល់ម្ចាស់មកុដ Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា។ ក្នុងការកាន់តំណែង Top 10 Miss Cosmo 2024 ទីផ្សារការងារ និងចូលរួមកម្មវិធីផ្សេងៗរបស់ អ៊ិន លក្ខិណា ក៏កាន់តែសម្បូរបែបឡើងដែរ ពិសេសការងារជាអ្នកផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់។
ជាក់ស្ដែង អតីតកីឡាការិនីហែលទឹករូបនេះ ធ្លាប់បានទៅចូលរួមដើរបង្ហាញម៉ូដឲ្យកម្មវិធី FASHION WEEK វៀតណាមច្រើនដងរួចមកហើយ ព្រមទាំងការងារថតផ្សេងៗនៅទីនោះ។ ថ្មីៗនេះដែរ អ៊ិន លក្ខិណា ទទួលបានតំណែងផ្លូវការដែលផ្ដល់ដោយស្ថាប័ន Miss Cosmo ជាឯកអគ្គរដ្ឋទូតនៃអានុភាព ដោយសារលទ្ធផលការងារល្អនាពេលកន្លងមកជិត ១ ឆ្នាំនេះ។
អ៊ិន លក្ខិណា ជាវរកញ្ញាដែលមានទឹកចិត្តចេះជួយដល់បវរកញ្ញាដូចគ្នា ដូចនេះហើយមិនថាអ្នកគាំទ្រនាង ឬអ្នកគាំទ្រវិស័យនេះឡើយ ចូលចិត្តនាងសឹងគ្រប់គ្នា សូម្បីបវរកញ្ញាដូចគ្នា ក៏បែបស្រលាញ់ានាងដែរ។ កញ្ញាក៏ជាមនុស្សមានចិត្តពុះពារ មិនព្រមចុះចាញ់ឧបសគ្គឡើយ ហើយក្នុងការងារតែងតែខិតខំប្រឹងប្រែងធ្វើអស់ពីចិត្ត៕




រូបភាព៖ Leakena In























Account
Security
Favourite Content