ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2023 ហើយក៏ជាបុគ្គលនិយមលេងម៉ូដសម្លៀកបំពាក់ម្នាក់ផងដែរ។ គ្រប់កម្មវិធីដែលអ្នកស្រីបានចូលរួម គឺគ្មានឈុតសម្លៀកបំពាក់ណាមួយដែលថាជាន់គ្នានោះឡើយ ពោលគឺអ្នកស្រីប្រើប្រាស់ឈុតថ្មីគ្រប់កម្មវិធីតែម្តង។

ឆ្លើយតបសំណួរថា តើមួយខែៗអ្នកស្រីចំណាយប៉ុន្មានលើឈុតសម្លៀកបំពាក់?,ពេលស្លៀកពាក់រួចឈុតយកទៅទុកនៅឯណា? ម្ចាស់ប្រ៊េន HK7 រូបនេះថា ឈុតដែលអ្នកស្រីស្លៀកចេញតាមកម្មវិធីរាល់ដង តម្លៃមួយខ្ទង់ពាន់ដុល្លារឡើងទៅ ដូច្នេះបើមួយខែចេញ ១០-២០ កម្មវិធី ការចំណាយក៏ច្រើនទៅតាមនោះដែល។ ចំណែក សម្លៀកបំពាក់ដែលប្រើប្រាស់រួចគឺអ្នកស្រីប្រមូលទុកនៅផ្ទះទាំងអស់ ដោយគិតមកទល់ពេលនេះសម្លៀកបំពាក់របស់អ្នកស្រីមានរាប់ពាន់ឈុតឯណោះ ដាក់ផ្ទះមួយមិនគ្រប់ទេត្រូវរកផ្ទះមួយទៀតដើម្បីរក្សាទុកដាក់។ ចម្លើយពេញលេញ ម្ចាស់ HK7 បាននិយាយថា «អត់មានយកទៅណាទេ ទុកតាំងមើលព្រោះជាអ្វីខ្ញុំស្រលាញ់។ ខ្ញុំគិតថា ថ្ងៃណាមួយខ្ញុំនឹងរៀបចំកម្មវិធីក្នុងការលក់សម្លៀកបំពាក់របស់ខ្ញុំ ដើម្បីជួយដល់សប្បុរសធម៌ដូចជាមន្ទីរពេទ្យ ឬក៏កន្លែងណាដែលខ្វះខាត ប៉ុន្តែពេលនេះខ្ញុំនៅមិនទាន់មានពេល ប៉ុន្តែគោលបំណងខ្ញុំ គឺខ្ញុំនឹងធ្វើសប្បុរសធម៌ក្នុងការលក់សម្លៀកបំពាក់ខ្ញុំផ្ទាល់តែម្តង»។


អ្នកគ្រប់គ្រងថ្មីកម្មវិធី Miss Grand Cambodia 2023 កន្លងមកធ្លាប់មានគេចង់ឱ្យអ្នកស្រីលក់សម្លៀកបំពាក់មួយទឹកដែរ តែដោយសារអ្នកស្រីផ្ទាល់មានគម្រោងលក់សម្លៀកបំពាក់ដែលប្រើប្រាស់រួចទាំងអស់ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌មួយនាពេលឆាប់ៗខាងមុខនេះ។











ក្រឡេកមកកម្មវិធី Miss Grand Cambodia 2023 ដែលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញវិញ អ្នកស្រី សុគន្ធា ឱ្យដឹងថា ឆ្នាំនេះមានរឿងពញ្ញាក់អារម្មណ៍ហ្វេនច្រើន តែសុំលាក់សិន បើប្រាប់លែងភ្ញាក់ផ្អើលហើយ ទុកឱ្យហ្វេនៗតាមដានការប្រកួតទាំងអស់គ្នា។ អតីតតារាម៉ូដែលរូបនេះសុំមិនប្រៀបធៀបការរៀបចំរវាងឆ្នាំមុន និងឆ្នាំនេះឡើយ ប៉ុន្តែអ្នកស្រីបានកែប្រែកម្មវិធីមួយចំនួនធំ តែមិនមែនកែទម្រង់កម្មវិធីរបស់ស្ថាប័នអន្តរជាតិដែលគេតម្រូវឱ្យយើងធ្វើនោះទេ។
អ្នកគ្រប់គ្រងថ្មីកម្មវិធី Miss Grand Cambodia 2023 បន្តថា ការប្រកួតឆ្នាំនេះគឺដឹងតែថ្មីប្លែក ហើយទស្សនិកជនដឹងតែពេញចិត្តកម្មវិធីប្រកួតឆ្នាំនេះតែម្តង ដោយការប្រកួតនេះផ្តោតលើវប្បធម៌ អរិយធម៌ សិល្បៈ និងទេសចរណ៍ ពោលគឺគ្រប់យ៉ាងឱ្យតែអាចជួយលើកស្ទួយមុខមាត់របស់ខ្មែរយើង គឺអ្នកស្រីដាក់បញ្ជូលទាំងអស់ដើម្បីឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។ ចង់ដឹងថា ការប្រកួត Miss Grand Cambodia 2023 នឹងមានអ្វីថ្មីប្លែកខ្លះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕























Account
Security
Favourite Content