មហាជនសរសើរសមត្ថភាព ល្អហួស ក្រោយលេចមុខដើរម៉ូដ KALKIN SPRING/SUMMER COLLECTION 2023

ល្អហួស កំពុងត្រូវមហាជនស្ញើចសរសើរពីសមត្ថភាព និងរូបសម្រស់ស្រស់ផូរផង់ ក្រោយយុវតីរូបនេះលេចមុខដើរម៉ូដឲ្យប្រ៊េន KALKIN SPRING/SUMMER COLLECTION 2023 |THE ROYALTY របស់អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ catwalk  អូលីវ៉ា គង់ កាលពីល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នៅសណ្ឋាគារ SUN & MOON, Riverside Hotel។

ល្អហួស បានបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដយ៉ាងល្អឥតខ្ចោះជាមួយប្អូនៗ និងតារាម៉ូដែលរៀមច្បងជាច្រើនរូប។ អ្នកចូលរួមកម្មវិធី Fashion show បានចោលក្រសែភ្នែកមើលយុវតីរូបនេះគ្រប់ៗគ្នា និងបានលើកសរសើរពីសមត្ថភាពដើរបង្ហាញម៉ូដរបស់នាង ថាពិតជាល្អ មើលទៅមានថាមពល និងភាពជឿជាក់ពេញខ្លួនតែម្តង ទោះបី ល្អហួស នៅក្មេងក៏ពិតមែនតែនាងពិតជាមានទេពកោសល្យសិល្បៈពេញខ្លួន មិនចាញ់តារាម៉ូដែលរៀមច្បងប៉ុន្មានឡើយ។

ហ្វេនម្នាក់បានលើកសរសើរកូនស្រីរបស់ ដេននី ក្វាន់ ថា «មិនមែនព្រោះតែរូបសម្រស់តែមួយមុខប៉ុណ្ណោះទេ ចំណេះដឹង សមត្ថភាពនាងពិតជាខ្លាំងនាងពិតជាស័ក្តិសមជាម្ចាស់ជយលាភី» ដែលការលើកឡើងនេះ ស្របពេលកម្មវិធីប្រកួត Miss preteen international Cambodia 2023 កំពុងជិតដល់វគ្គផ្ដាច់ព្រ័ត្រហើយ។

ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រកាន់តែខិតជិតមកដល់ បេក្ខភាពលេចធ្លោរូបនេះបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «បវរកញ្ញាត្រូវតែមានទំនុកទុកចិត្តលើខ្លួនឯង ជាមនុស្សដែលមានមហិច្ឆិតា មោះមុត អង់អាច ក្លាហាន មិនរាថយក្នុងការប្រាប់ ថា ខ្លួនយើងមានក្ដីស្រមៃជាអ្វី នឹងនាំយកអ្វីទៅបង្ហាញ។ភាពជឿរជាក់ គឺជាអ្វីគ្រប់យ៉ាង តែគ្រប់យ៉ាង គឺត្រូវការ ការ អនុវត្តន៍ នាងខ្ញុំ ជូរី ល្អហួស ជាបេក្ខភាពប្រឡង Miss Preteen International Cambodia MPC28»។ សមត្ថភាព រូបសម្រស់ បូករួមភាពជឿជាក់យ៉ាងមុតមាំ កាន់តែធ្វើឱ្យអ្នកគាំទ្រនាងមានកម្លាំងចិត្ត និងរឹតតែជឿជាក់លើសមត្ថភាពរបស់យុវតីរូបនេះខ្លាំងឡើង។

សូមជម្រាបថា យុវតីរូបស្រស់ ល្អហួស ដែលមានឈ្មោះពិតថា សុខ គីមហ័ង មាននិស្ស័យជាមួយសិល្បៈតាំងពីកុមារភាព។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ល្អហួស បានរុញច្រានខ្លួនឯងចូលវិស័យសិល្បៈពេញទំហឹង ដោយគេតែងប្រទះឃើញនាងបង្ហើរសំនៀងក្នុងចម្រៀង Cover ថតសម្អាងការ ហើយពេលនេះថែមទាំងចូលប្រកួត Miss preteen international Cambodia 2023 ថែមទៀតផង ដែលនេះជាបំណងប្រាថ្នាដ៏ធំរបស់នាង។ 

ល្អហួស មានសមត្ថភាពផ្នែកសិល្បៈរបាំបុរាណដល់ទៅ ៧ ទម្រង់យ៉ាងស្ទាត់ជំនាញដូចជា របាំអប្សរា, របាំថ្វាយព្រះពរ, របាំជូនពរ, របាំនារីជាជួរ, របាំឈួយឆាយ, របាំភួងនារី និងរបាំនាគបួងសួង។ នាងក៏មានសមត្ថភាពអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ អង់គ្លេស និងថៃ។ មិនត្រឹមមានទេពកោសល្យសិល្បៈប៉ុណ្ណោះទេ យុវតីរូបនេះ ថែមទាំងមានមុខរបរផ្ទាល់ខ្លួនទៀតផង ដោយនាងបានបង្កើតសាប៊ូកក់សក់ផ្ទាល់ខ្លួនឈ្មោះថា សាប៊ូកក់សក់យ៉ាយ៉ា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ