អ្នកនាង អ៊ឹម សុគន្ធា គ្រោងលក់សម្លៀកបំពាក់មួយទឹក យកប្រាក់ធ្វើសប្បុរសធម៌

ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រង​កម្មវិធី Miss Grand Cambodia 2023 ហើយ​ក៏​ជា​បុគ្គល​និយមលេងម៉ូដសម្លៀកបំពាក់ម្នាក់​ផង​ដែរ។ គ្រប់កម្មវិធីដែលអ្នកស្រីបានចូលរួម គឺគ្មានឈុតសម្លៀកបំពាក់ណាមួយដែលថាជាន់គ្នានោះឡើយ ពោលគឺអ្នកស្រីប្រើប្រាស់ឈុតថ្មីគ្រប់កម្មវិធីតែម្តង។

ឆ្លើយតបសំណួរថា តើមួយខែៗអ្នកស្រីចំណាយប៉ុន្មានលើឈុតសម្លៀកបំពាក់?,ពេលស្លៀកពាក់រួចឈុតយកទៅទុកនៅឯណា? ម្ចាស់ប្រ៊េន HK7 រូបនេះថា ឈុតដែលអ្នកស្រីស្លៀកចេញតាមកម្មវិធីរាល់ដង តម្លៃមួយខ្ទង់ពាន់ដុល្លារឡើងទៅ ដូច្នេះបើមួយខែចេញ ១០-២០ កម្មវិធី ការចំណាយក៏ច្រើនទៅតាមនោះដែល។ ចំណែក សម្លៀកបំពាក់ដែលប្រើប្រាស់រួចគឺអ្នកស្រីប្រមូលទុកនៅផ្ទះទាំងអស់ ដោយគិតមកទល់ពេលនេះសម្លៀកបំពាក់របស់អ្នកស្រីមានរាប់ពាន់ឈុតឯណោះ ដាក់ផ្ទះមួយមិនគ្រប់ទេត្រូវរកផ្ទះមួយទៀតដើម្បីរក្សាទុកដាក់។ ចម្លើយ​ពេញលេញ ម្ចាស់ HK7 បាននិយាយ​ថា ​«អត់មានយកទៅណាទេ ទុកតាំងមើលព្រោះជាអ្វីខ្ញុំស្រលាញ់។ ខ្ញុំគិតថា ថ្ងៃណាមួយខ្ញុំនឹងរៀបចំកម្មវិធីក្នុងការលក់សម្លៀកបំពាក់របស់ខ្ញុំ ដើម្បីជួយដល់សប្បុរសធម៌ដូចជាមន្ទីរពេទ្យ ឬក៏កន្លែងណាដែលខ្វះខាត ប៉ុន្តែពេលនេះខ្ញុំនៅមិនទាន់មានពេល ប៉ុន្តែគោលបំណងខ្ញុំ គឺខ្ញុំនឹងធ្វើសប្បុរសធម៌ក្នុងការលក់សម្លៀកបំពាក់ខ្ញុំផ្ទាល់តែម្តង»

អ្នកគ្រប់គ្រងថ្មីកម្មវិធី Miss Grand Cambodia 2023 កន្លងមកធ្លាប់មានគេចង់ឱ្យអ្នកស្រីលក់សម្លៀកបំពាក់មួយទឹកដែរ តែដោយសារអ្នកស្រីផ្ទាល់មានគម្រោងលក់សម្លៀកបំពាក់ដែលប្រើប្រាស់រួចទាំងអស់ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌មួយនាពេលឆាប់ៗខាងមុខនេះ។

ក្រឡេកមកកម្មវិធី Miss Grand Cambodia 2023 ដែលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញវិញ អ្នកស្រី​ សុគន្ធា ឱ្យដឹងថា ឆ្នាំនេះមានរឿងពញ្ញាក់អារម្មណ៍ហ្វេនច្រើន តែសុំលាក់សិន បើប្រាប់លែងភ្ញាក់ផ្អើលហើយ ទុកឱ្យហ្វេនៗតាមដានការប្រកួតទាំងអស់គ្នា។ អតីតតារាម៉ូដែល​រូប​នេះសុំមិនប្រៀបធៀបការរៀបចំរវាងឆ្នាំមុន និងឆ្នាំនេះឡើយ ប៉ុន្តែអ្នកស្រីបានកែប្រែកម្មវិធីមួយចំនួនធំ តែមិនមែនកែទម្រង់កម្មវិធីរបស់ស្ថាប័នអន្តរជាតិដែលគេតម្រូវឱ្យយើងធ្វើនោះទេ។

អ្នកគ្រប់គ្រងថ្មីកម្មវិធី Miss Grand Cambodia 2023 បន្តថា ការប្រកួតឆ្នាំនេះគឺដឹងតែថ្មីប្លែក ហើយទស្សនិកជនដឹងតែពេញចិត្តកម្មវិធីប្រកួតឆ្នាំនេះតែម្តង ដោយការប្រកួតនេះផ្តោតលើវប្បធម៌ អរិយធម៌ សិល្បៈ និងទេសចរណ៍ ពោលគឺគ្រប់យ៉ាងឱ្យតែអាចជួយលើកស្ទួយមុខមាត់របស់ខ្មែរយើង គឺអ្នកស្រីដាក់បញ្ជូលទាំងអស់ដើម្បីឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។ ចង់ដឹងថា ការប្រកួត Miss Grand Cambodia 2023 នឹងមានអ្វីថ្មីប្លែកខ្លះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។