ក្នុងកម្មវិធីសន្និសីទកាសែតនាព្រឹកនេះ អ្នកស្រី អ៊ឹម សុគន្ធា បាននិយាយបកស្រាយបញ្ហាចម្រូងចម្រាសជាច្រើនរវាងក្រុមហ៊ុន HK7 និងស្ថាប័ន MGI។ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់សួរពីដំណើរការបញ្ហាប្រទាក់ក្រឡាគ្នាមិនឈប់រហូតដល់ដកសិទ្ធិកម្ពុជាពីសហម្ចាស់ផ្ទះ និងក្រុមហ៊ុនអ្នកស្រីក៏ផ្ដាច់អាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ដូចគ្នា។

ម្ចាស់ក្រុមហ៊ុន HK7 បានបញ្ជាក់ថា ថ្ងៃដែលលោក Nawat មកដល់គឺថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៤។ ដោយមុនពេលមកដល់ម្ចាស់ស្ថាប័ន MGI បានឆ្លើយឆ្លងគ្នាជាមួយអ្នកស្រីតាមសារអេឡិចត្រូនិកថា ឲ្យអ្នកស្រីត្រូវតែទៅទទួលលោកដោយខ្លួនផ្ទាល់នៅព្រលានយន្តហោះផ្ទាល់ បើទោះជាមានការរវល់ខ្លាំងយ៉ាងណាក៏ដោយ។
ថ្ងៃទី ៤ ខែតុលា មកដល់ អ្នកស្រី និងក្រុមការងារ ព្រមទាំងអ្នកកាសែតជាច្រើនទៅទទួលលោក Nawat នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផ្ទាល់ ដោយមានទាំងបាច់ផ្កាទៅជាមួយផងដែរ។ អ្វីដែលធ្វើឲ្យអ្នកស្រីស្រងាកចិត្តបំផុត ពេលម្ចាស់ MGI មកដល់ ហើយអ្នកស្រីបម្រុងនឹងដើរទៅទទួល ស្រាប់តែលោក Nawat ដើរសំដៅទៅចូលឡានបាត់។ ធ្វើឲ្យអ្នកស្រីស្រឡាំងកាំង និងបាក់មុខបន្តិចផងដែរនៅចំពោះមុខមនុស្សជាច្រើន តែអ្នកស្រីគិតបែបវិជ្ជមានថា ប្រហែលជាលោកមានបញ្ហាផ្ទាល់ខ្លួនអ្វីមួយហើយ។


អ្វីដែលកាន់តែធ្វើឲ្យអ្នកស្រី និងក្រុមការងារកាន់តែភ័យខ្លាចគឺនៅថ្ងៃបំពាក់ឆៀងនៅសណ្ឋាគារ សុខា។ ព្រោះពីដំបូងលោក Nawat បានកែប្រែកាលវិភាគតាមតែចិត្តឯង និងទាមទារផ្លាស់ប្ដូរសាល និងផ្ទាំង LED ផ្សេងៗមិនឈប់ ព្រមទាំងបញ្ឈប់ការដើរលើកម្រាលព្រំក្រហមរបស់បេក្ខជន Miss Grand International 2024 ដែរ ព្រមទាំងអ្នកស្រីត្រូវដោះស្រាយបញ្ហាជាមួយថ្នាក់ដឹកនាំក្រសួងដែលត្រូវចូលរួមផងដែរ។
មួយវិញទៀត ដំបូងម្ចាស់ស្ថាប័ន MGI ថាមិនឲ្យមានហ្វេនមកចូលរួមឡើយ តែសុខៗលោកបែរជាចង់ឲ្យមានអ្នកគាំទ្រមកចូលរួម ៥០០ នាក់ បើមិនបានលោកនឹងឡើងយន្តហោះទៅថៃវិញភ្លាម។ អតីតតារាម៉ូដែលរូបនេះពិតជាពិបាក ព្រោះត្រូវចំពិធីបុណ្យភ្ជុំបិណ្ឌធំ ប្រជាជនទៅស្រុកកំណើតសឹងតែអស់ទៅហើយ។ ដូចនេះអ្នកស្រីក៏បានតេទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ឲ្យប្រមូលហ្វេនៗមកអស់ហើយ ព្រមទាំងរឿងរ៉ាវជាច្រើនទៀត៕

























Account
Security
Favourite Content