កម្មវិធីសង្ក្រាន្តកូនខ្មែរ ដែលរៀបចំឡើងដោយក្រុមហ៊ុន HK7 របស់អ្នកស្រី អ៊ឹម សុគន្ធា ពិតជាទទួលបានការចូលរួមច្រើនពីសំណាក់សិល្បករ សិស្ស និងមហាជន មកលេងកម្សាន្តតាំងពីព្រឹករហូតដល់យប់។

បើតាមការឲ្យដឹងរបស់អ្នកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនាថ្ងៃសង្ក្រាន្តកាលពីកន្លងទៅថា ការរៀបចំព្រឹត្តិការណ៍នេះឡើងត្បិតចំណាយអស់ច្រើន ប៉ុន្តែលោកស្រីពិតជារីករាយ។ ចំណែកការលំបាកវិញ ឃើញថាមានច្រើនតាំងពីការដឹកសម្ភារៈពីភ្នំពេញទៅខេត្ត ហើយបញ្ហាលំបាកមួយទៀត គឺខាងលោកស្រីមិនធ្លាប់បានរៀបចំកន្លងមក។ មួយវិញទៀត អ្នកស្រីមិនចង់ឲ្យបាត់បង់ ទំនៀមទម្លាប់នេះ ទើបទាក់ទងទៅ ទ្រី សក្កដា ទាំងប្រថុចញ៉ុច ដែលជាអ្នករៀបចំកម្មវិធី ឲ្យស្វែងស្វះ ធ្វើឲ្យកម្មវិធីកើតឡើងទាល់តែបាន។
នាយិការបស់ក្រុមហ៊ុន HK7 បានរៀបរាប់ឲ្យដឹងការដែលបានមករៀបចំនៅសាលាវិទ្យាល័យព្រែកលៀបនេះ លោកនាយកសាលាពិតជាស្វាគមន៍ និងមានស្នាមញញឹមជាប់ជានិច្ចពេលឃើញរៀបចំកម្មវិធីបែបប្រពៃណីនេះឡើង ហើយអាចឲ្យកូនសិស្សបញ្ចេញទេពកោសល្យលើឆាក និងការដាក់តាំងស្នាដៃសិស្សនានា ដែលខិតខំកែច្នៃយកមកបង្ហាញក្នុងកម្មវិធីនោះ ទៀតផង។

សម្រាប់តារាចម្រៀង អ្នកស្រីបានឲ្យក្រុមការងារអញ្ជើញសិល្បករជើងចាស់ មានបកស្រាយបទរាំរង់,ក្បាច់, សារ៉ាវ៉ាន់, កន្ទ្រឹម, ឡាំលាវ មិនមែនឲ្យមានតែសម័យឡើយ និងចង់ឲ្យក្មេងជំនាន់ក្រោយដឹងថា ការរៀបចំកម្មវិធីសង្ក្រាន្ត សម្រាប់ចូលឆ្នាំថ្មី ត្រូវមានរៀងរាល់ឆ្នាំ។ មួយវិញទៀត អ្នកស្រីមិនចង់ឲ្យបាត់បង់ ទំនៀមទម្លាប់នេះ ទើបទាក់ទងទៅ ទ្រី សក្កដា ទាំងប្រថុចញ៉ុច ដែលជាអ្នករៀបចំកម្មវិធី ឲ្យស្វែងស្វះ ធ្វើឲ្យកម្មវិធីកើតឡើងទាល់តែបាន។ ម្យ៉ាងអ្នកស្រីមិនចង់ឲ្យបាត់បង់ ទំនៀមទម្លាប់ដ៏ល្អផូរផង់នេះ ទើបទាក់ទងទៅ ទ្រី សក្កដា ទាំងប្រថុចញ៉ុច ដែលជាអ្នករៀបចំកម្មវិធី ឲ្យស្វែងស្វះ ធ្វើឲ្យកម្មវិធីកើតឡើងទាល់តែបាន។
អតីតតារាម៉ូដែលរូបនេះ បញ្ជាក់ថា ក្រោយឃើញប្រជាជនគាំទ្រការរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងគគ្រឹកគគ្រេងគ្រប់កន្លែងបែបនេះ អ្នកស្រីពិតជាសប្បាយចិត្ត ហើយបើមានឱកាសបន្តបន្ទាប់ នឹងរៀបចំសង្ក្រាន្តឆ្នាំក្រោយៗទៀត៕
































Account
Security
Favourite Content