អ្នកស្រី អ៊ឹម សុគន្ធា រៀបចំសង្ក្រាន្តនៅវិទ្យាល័យព្រែកលៀប មនុស្សម្នាចូលរួមច្រើនកុះករ​

កម្មវិធី​សង្ក្រាន្ត​កូនខ្មែរ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន HK7 របស់​អ្នក​ស្រី អ៊ឹម សុគន្ធា ពិតជា​ទទួល​បាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​សិល្បករ សិស្ស និង​មហាជន ​មក​លេង​កម្សាន្ត​តាំង​ពី​ព្រឹក​រហូត​ដល់​យប់។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកស្រី អ៊ឹម សុគន្ធា បាន​បញ្ជាក់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នា​ថ្ងៃ​សង្ក្រាន្ត​កាលពី​កន្លង​ទៅ​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ត្បិត​ចំណាយ​អស់​ច្រើន ប៉ុន្តែ​លោក​ស្រី​ពិតជា​រីករាយ។ ចំណែក​ការ​លំបាក​វិញ ឃើញ​ថា​មាន​ច្រើន​តាំងពី​ការ​ដឹក​សម្ភារៈ​ពី​ភ្នំពេញ​ទៅ​ខេត្ត ហើយ​បញ្ហា​លំបាក​មួយ​ទៀត គឺ​ខាង​លោក​ស្រី​មិន​ធ្លាប់​បាន​រៀបចំ​កន្លង​មក។ មួយ​វិញ​ទៀត អ្នកស្រី​មិន​ចង់​ឲ្យ​បាត់បង់ ទំនៀមទម្លាប់​នេះ ទើប​ទាក់ទង​ទៅ ទ្រី សក្កដា ទាំង​ប្រថុចញ៉ុច ដែល​ជា​អ្នក​រៀបចំ​កម្មវិធី ឲ្យ​ស្វែងស្វះ ធ្វើ​​ឲ្យ​កម្មវិធី​កើត​ឡើង​ទាល់តែ​បាន។

នាយិកា​របស់​ក្រុមហ៊ុន HK7 បាន​រៀបរាប់​ឲ្យ​ដឹង​ការ​ដែល​បាន​មក​រៀបចំ​នៅ​សាលា​វិទ្យាល័យព្រែកលៀប​នេះ លោក​នាយក​​សាលា​ពិតជា​ស្វាគមន៍ និង​មាន​ស្នាម​ញញឹម​ជាប់​ជានិច្ច​ពេល​ឃើញ​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​នេះ​ឡើង ហើយ​អាច​ឲ្យ​កូន​សិស្ស​​​បញ្ចេញ​ទេពកោសល្យ​លើ​ឆាក និង​ការដាក់​តាំង​ស្នាដៃ​សិស្ស​នានា ដែល​ខិតខំ​កែច្នៃ​យក​មក​បង្ហាញក្នុង​កម្មវិធី​នោះ ទៀត​ផង។

សម្រាប់​តារា​ចម្រៀង អ្នកស្រី​បាន​ឲ្យ​ក្រុម​ការងារ​អញ្ជើញ​សិល្បករ​ជើង​ចាស់ មាន​​បកស្រាយ​បទ​រាំ​រង់,ក្បាច់, សារ៉ាវ៉ាន់, កន្ទ្រឹម, ឡាំលាវ មិនមែន​ឲ្យ​មាន​តែ​សម័យ​ឡើយ និង​ចង់ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ដឹង​ថា ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត សម្រាប់​ចូល​ឆ្នាំ​ថ្មី ត្រូវ​មាន​រៀងរាល់​ឆ្នាំ។ មួយ​វិញ​ទៀត អ្នកស្រី​មិន​ចង់​ឲ្យ​បាត់បង់ ទំនៀមទម្លាប់​នេះ ទើប​ទាក់ទង​ទៅ ទ្រី សក្កដា ទាំង​ប្រថុចញ៉ុច ដែល​ជា​អ្នក​រៀបចំ​កម្មវិធី ឲ្យ​ស្វែងស្វះ ធ្វើ​​ឲ្យ​កម្មវិធី​កើត​ឡើង​ទាល់តែ​បាន។ ម្យ៉ាងអ្នកស្រី​មិន​ចង់​ឲ្យ​បាត់បង់ ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​នេះ ទើប​ទាក់ទង​ទៅ ទ្រី សក្កដា ទាំង​ប្រថុចញ៉ុច ដែល​ជា​អ្នក​រៀបចំ​កម្មវិធី ឲ្យ​ស្វែងស្វះ ធ្វើ​​ឲ្យ​កម្មវិធី​កើត​ឡើង​ទាល់តែ​បាន។

អតីត​តារា​ម៉ូដែល​រូប​នេះ បញ្ជាក់​ថា ក្រោយ​ឃើញ​ប្រជាជន​គាំទ្រ​ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​យ៉ាង​គគ្រឹកគគ្រេង​គ្រប់​កន្លែង​បែបនេះ អ្នក​ស្រី​ពិតជា​សប្បាយ​ចិត្ត ហើយ​បើ​មាន​ឱកាស​បន្តបន្ទាប់ នឹង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ក្រោយ​ៗ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ